ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារនៅអាមេរិកមនុស្ស៦នាក់ត្រូវគ្រាប់កាំភ្លើងរបួសធ្ងន់

ចែករំលែក៖

កាលពីយប់ថ្ងៃទី២១ ខែតុលា មានករណីបាញ់ប្រហារនៅតំបន់ Jacksonville រដ្ឋ Florida អាមេរិក បណ្តាលឲ្យមនុស្ស៦នាក់រងរបួស ក្នុងនោះមាន៣នាក់រងរបួសធ្ងន់។ កម្លាំងសន្តិសុខបានបង្កើនការការពារក្រោយហេតុការណ៍ខាងលើកើតឡើង។

មន្ត្រីក្នុងតំបន់បានឲ្យដឹងថា អ្នករងរបួស៦នាក់មានអាយុពី២០ដល់៧០ឆ្នាំ ដោយមានស្ត្រីម្នាក់ផងដែរ។ ជនរងគ្រោះបានបញ្ជូនទៅព្យាបាននៅក្នុងមន្ទីរពេទ្យក្បែរនោះ។ ប៉ូលិសបានឲ្យដឹងថា ជនដៃដល់ជិះរថយន្ត៤កៅអី ពណ៌ទឹកប្រាក់។

សកម្មភាពស្រាវជ្រាវត្រូវបានធ្វើឡើង ហើយមន្ត្រីប៉ូលិសនៅក្នុងតំបន់បានបញ្ជាក់ថា នេះអាចជាការទូទាត់គ្នារបស់ក្រុមបងធំ។ មន្ត្រីនៅទីក្រុង Jacksonville បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងពីស្ថានភាពសន្តិសុខនៅក្នុងទីក្រុង។ អភិបាលក្រុងលោក Florida Rich Scott បានប្រកាសថា រដ្ឋាភិបាលនឹងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីធានាសន្តិសុខនៅក្នុងក្រុងនេះ។

ហេតុការណ៍បាញ់ប្រហារខាងលើកតើឡើង ក្នុងពេលដែលដែលអាមេរិកកំពុងតែប្រឈមនឹងវិវាទ ពាក់ព័ន្ធច្បាប់គ្រប់គ្រងកាំភ្លើង ក្រោយមានការបាញ់ប្រហារកើតឡើងនៅគ្រប់ទិសទីក្នុងទឹកដីអាមេរិក។

ចាប់តាំងពីខែមករា ឆ្នាំ២០១៣ មកទល់ពេលនេះ មានការបាញ់ប្រហារកើតឡើងរហូតដល់ទៅ២៨០ករណី ដោយមធ្យមមួយសប្តាហ៍មានការបាញ់ប្រហារ១លើក៕ ម៉ែវ សាធី


ចែករំលែក៖