ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ លោក យិន សាន អធិការដ្នានគរបាលខណ្ឌចំការមន បានដឹកនាំមន្ត្រីក្រោមឱវាទនិងបាននាំយកថវិកាចំនួន ៥០ម៉ឺនរៀល ចុះសួរសុខទុក្ខ មន្ត្រីនគរបាលប៉ុស្តិ៍ទំនប់ម្នាក់ ដែលកំពុង សម្រាកព្យាបាលជំងឺ និងលើសឈាម នៅមន្ទីរពេទ្យរុស្ស៊ីផង។
លោក យិន សាន បានលើកឡើងថា ខណៈដែរលោកនិងមន្ត្រីក្រោមឱវាទបានចុះមក សួរសុខទុក្ខផ្ទាល់នេះ ក៏មាននាំយកថវិកាចំនួន ៥០ម៉ឺនរៀល ទៅជួយឧបត្ថម្ភដល់ មន្ត្រីនគរបាលប៉ុស្តិ៍ទំនប់ ពេលបំពេញភារកិច្ចជិះម៉ូតូល្បាត ក្នុងមូលដ្ឋានមានបញ្ហាសុខភាព ជំងឺលើសឈាមដួលសន្លប់ និងផ្ដាំផ្ញើឲ្យខំព្យាបាល និងថែសុខភាពឲ្យបានល្អ បើមានបញ្ហាថ្លៃព្យាបាល សូមឲ្យគ្រួសារមករាយការណ៍ មកលោកអធិការដើម្បី ចាត់ចែងថ្លៃថ្នាំព្យាបាល ។
បើតាមលោក ផន អូន នាយប៉ុស្តិ៍ទំនប់ទឹក បានឲ្យដឹងថា លោក អនុសេនីយ៍ឯក ស៊ូ ចំរើន មានអាយុ៥២ឆ្នាំជាមន្រ្តី នគរបាលរដ្ឋបាលប៉ុស្តិ៍ទំនប់ទឹក ខណ្ឌចំការមនដែលមាន ជំងឺប្រចាំកាយបេះដូង និងលើសឈាម ដោយមុនកើតហេតុបានជិះម៉ូតូល្បាត ក្នុងមូលដ្ឋានដូចសព្វដងដើម្បី ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ លុះមកដល់ចំណុចក្បែរផ្សារសុវណ្ណា ឈប់ម៉ូតូស្រាប់តែដួល តែមានម្នាក់ទៀតជិះជាមួយទ្រជាប់ មិនឲ្យដួលបោកក្បាល ហើយប្រញាប់ហៅរថយន្តសង្រ្គោះ ដឹកមកសំរាកនៅអាគារបេះដូង នៅមន្ទីរពេទ្យរុស្ស៊ីតែម្ដង ៕ ស រស្មី