ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចខណ្ឌ 7 មករាឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីលួចស្លាកលេខរថយន្ត

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌ 7 មករាឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីលួចស្លាកលេខរថយន្ត ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 12 និង 15 នាទី ថ្ងៃទី 22 ខែតុលា ឆ្នាំ 2018 នៅចំណុចផ្ទះលេខ១៤E ផ្លូវលេខ26០ ក្នុងសង្កាត់វាលវង់ខណ្ឌ 7 មករា រាជធានីភ្នំពេញ។

ជនសង្ស័យមាន ឈ្មោះ ផេង ហេង ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ មិនពិតប្រាកដ ។

ជនរងគ្រោះឈ្មោះថៃ ប៊ុនលាប ភេទ ប្រុស អាយុ ២៨ ឆ្នាំស្នាក់នៅចំណុចផ្ទះលេខ១៤E ផ្លូវលេខ26០ ក្នុងសង្កាត់វាលវង់ខណ្ឌ 7 មករា រាជធានីភ្នំពេញ

បើតាមប្រភពព័ត៌មានពីម្ចាស់ស្លាកលេខរថយន្ត បានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុគាត់បានទុករថយន្តមុខផ្ទះកាលពីវេលាម៉ោង 2 និង ០០ នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី 22 ខែតុលា ឆ្នាំ 2018 ក៏ត្រូវ ជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចស្លាកលេខរថយន្តទាំងមុខទាំងក្រោយនៅចំណុចខាងលើ ដោយស្លាកលេខរថយន្តនោះពាក់ស្លាកលេខ ភ្នំពេញ 2AD. 5399។

បើតាមសំដីសារភាពរបស់ជនសង្ស័យបានសារភាពមុខសមត្ថកិច្ចថា ក្រោយពីជនសង្ស័យ បានធ្វើសកម្មភាពលួចបានស្លាកលេខរថយន្តខាងលើជនសង្ស័យក៏បានយក ទៅលក់ឲ្យគេផ្សេងបាត់ទៅហើយ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាល​សង្កាត់វាលវង់ បញ្ជូនខ្លួនទៅអធិការដ្នាននគរបាលខណ្ឌ៧មករា ដើម្បីចាក់ការតាមច្បាប់៕


ចែករំលែក៖