ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន អបអរសាទរខួបទី២៧ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា

ចែករំលែក៖

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន បានថ្លែង អបអរសាទរខួបទី២៧ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ -២៣ តុលា ២០១៨ ។

សម្តេចតេជោ បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា សម្តេចនឹងជម្រាបជូនបងប្អូនជនរួមជាតិអំពីប្រវត្តិពិតនៃដំណើររឿងជាប្រវត្តិសាស្រ្តនេះ ដែលនឹងផ្សាយផ្ទាល់ (LIVE ) លើផេកសម្តេចតេជោពីទីក្រុងហ្សឺណែវ ប្រទេសស៊ី្វស ។

សម្តេចតេជោបានថ្លែងនៅលើហ្វេសប៊ុកដូចខាងក្រោម៖

«អបអរសាទរខួបទី២៧ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា

ថ្ងៃទី ២៣ តុលា ឆ្នាំ ២០១៨នេះ គឺខួប២៧ឆ្នាំ (២៣ តុលា ១៩៩១ -២៣ តុលា ២០១៨) នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។

នៅក្នុងថ្ងៃរំលឹកខួប ២៣ តុលា ថ្ងៃនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងជម្រាបជូនបងប្អូនជនរួមជាតិអំពីប្រវត្តិពិតនៃដំណើររឿងជាប្រវត្តិសាស្រ្តនេះ ដែលនឹងផ្សាយផ្ទាល់ (LIVE ) លើផេកសម្តេចតេជោពីទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅថ្ងៃទី ២៣ តុលា (រវាងពីម៉ោង ៦:០០ល្ងាច- ១០:00 យប់) នៅស្វីស ត្រូវនឹងម៉ោង (១១:០០យប់ – ៣:០០ យប់ ចូលដល់ថ្ងៃទី ២៤ តុលា ម៉ោងនៅកម្ពុជា)» ៕


ចែករំលែក៖