ព័ត៌មានទាន់ហេតុការណ៍៖

អ្នកសារព័ត៌មានតាំងខ្លួនជានគរបាល ដើរឆបោកប្រាក់ជាថ្នូរយកប្រាក់រត់ការចូលក្របខណ្ឌនគរបាល តុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ លោក ងួន វុទ្ធី ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនអ្នកសារព័ត៌មានតាំងខ្លួនជានរបាលជាតិដើរឆបោកប្រាក់ពីជនរងគ្រោះបំពេញចូលក្របខណ្ឌនគរបាលជាតិ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ឆ បោក ” ដែលប្រព្រឹត្តនៅ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ចំណុចwing វីងវេរ លុយ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល តាមមាត្រា៣៧៧ មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ។

ជនត្រូវចោទមានឈ្មោះ ម៉ាច បញ្ញា បានប្រើក្លែងជាឈ្មោះ (លឹម សក្ខណា) ភេទប្រុស អាយុ ៣៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្ពានខ្ពស់សង្កាត់គីឡូ៦ ខណ្ខឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ(មិនពិតប្រាកដ) អ្នកសារពត៌មាន ។
ជនរងគ្រោះឈ្មោះ ឱម សុផាត ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិពាមជំនីកឃុំកំពង់ហ្លួងស្រុកពញាឭ ខេត្តកណ្តាល មុខរបរ នគរបាល ។

លោកវរសេនីយ៍ ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌ័កំរិតស្រាលបានឲ្យដឹងថា កាលពថ្ងៃទី១១ តុលា ២០១៨ វេលាម៉ោង៩និង១០នាទី ជនសង្ស័យ ឈ្មោះ ម៉ាច បញ្ញា បានប្រើក្លែងជាឈ្មោះ (លឹម សក្ខណា) បានទូរ
ស័ព្ទមកឈ្មោះ ឱម សុផាត សុំឲ្យជួយជំរុញប៉ុស្ដិ  ឲ្យជួយចុះហត្ថលេខាធ្វើសៀវភៅគ្រួសារសម្រាប់ឲ្យក្មួយ ចូលក្របខណ្ឌនគរបាល ក្រោយបន្តិច ក៏បានសួរនាំឈ្មោះ ឱម សុផាត រឿងកូនចៅមានការងារធ្វើហើយឫនៅ? ហើយឈ្មោះ ឱម សុផាត ឆ្លើយវិញថា៖ មិនទាន់មានទេ ព្រោះប្រឡងបាក់ឌុបធ្លាក់ ហើយឈ្មោះ ម៉ាច បញ្ញា នេះឆ្លើយតបវិញថា មិនអីទេបើចង់ចូល ធ្វើការងារនគរបាលក្របខណ្ឌក្រសួងមហាផ្ទៃ ខ្ញុំអាចជួយកូនបងបាន ព្រោះខ្ញុំជាទីប្រឹក្សារបស់ឯកឧត្តម ប៉ែន វិបុល ប្រធាននាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃ គេឲ្យអទិភាពជាង៣០នាក់សម្រាប់បំពេញក្របខណ្ឌ សម្រាប់បង បើចង់ដាក់កូនចូល ខ្ញុំយកតែ ១.៥០០ដុល្លារទេ ហើយបើបងមានបងប្អូនកូនក្មួយណាចង់ចូលក្របខណ្ឌត្រូវចំណាយម្នាក់៣.០០០ដុល្លារ ដោយ
មិនបាច់ប្រឡង គឺជាប់ដោយស្វ័យប្រវត្តិ ។

ក្រោយមកខ្ញុំក៏បានផ្ញើរលុយចំនួន ១.៥០០ដុល្លារ តាមវីងនៅកំពង់ហ្លួងតាមរយៈលេខ ០១៧.៤២៩៣៩៦ សម្រាប់កូនខ្ញុំ ។ នៅថ្ងៃទី១២ តុលា ២០១៨ ខ្ញុំក៏ផ្ញើរលុយចំនួន២.៥០០ដុល្លារទៀតតាមរយៈលេខដដែលនិងកន្លែងដដែលជាចំណែករបស់ប្អូនស្រីឈ្មោះ ឱម សុផាត ឈ្មោះ យន ថារី សម្រាប់ឲ្យកូនចូលក្របខណ្ឌនគរបាល ហើយនៅថ្ងៃដដែលនោះ ឈ្មោះ ម៉ាច បញ្ញា បានតេមកដោយនិយាយថា  អាណិតឈ្មោះ ឱម សុផាត ចង់រាប់អានជាបងប្អូនថានឹងសន្យាឲ្យឡានកាមរី ឆ្លាមស៊េរី ឆ្នាំ២០០០ មួយគ្រឿងមកឲ្យ តែសុំឲ្យឈ្មោះ ឱម សុផាត ចេញតែថ្លៃសំបកកង់ និងកាត់ឈ្មោះចំនួន ៥លានរៀលបានហើយ ព្រោះឡានគេឲ្យខ្ញុំដែរទើបឈ្មោះឱម សុផាត បានផ្ញើរលុយចំនួន ១.២៥០ដុល្លារ តាមរយៈលេខដដែល ។

នៅរសៀលថ្ងៃដដែល ឈ្មោះ ឱម សុផាត និងឈ្មោះ សេង គន្ធា បានផ្ញើរលុយចំនួន២.៦០០ដុល្លារទៅឲ្យឈ្មោះ ម៉ាច បញ្ញា ដើម្បីឲ្យកូនបានចូលក្របខណ្ឌនគរបាលដែរ ។ នៅថ្ងៃទី១៣ ខែឆ្នាំដដែល វេលាម៉ោង៧និង៤០នាទី ឈ្មោះ ឱមសុផាត និងឈ្មោះ ទូច វណ្ណះ ក៏បានផ្ញើរលុយចំនួន៣.១០០ដុល្លារ ទៅឲ្យឈ្មោះ ម៉ាច បញ្ញា ដដែល ។ នៅថ្ងៃដដែល ឈ្មោះ ឱម សុផាត និងឈ្មោះ ឌន ណារិន ក៏បានផ្ញើរលុយចំនួន២.១០០ដុល្លារ ទៅឲ្យឈ្មោះខាងលើទៀត ។
នៅថ្ងៃដដែលនោះដែរ ឈ្មោះ ឱម សុផាត និងឈ្មោះ សេង គន្ធី ក៏បានផ្ញើរលុយចំនួន៣.៤០០ដុល្លារ ទៅឲ្យឈ្មោះម៉ាច បញ្ញា និងតាមរយៈលេខដដែលទាំងអស់ ។

ទើបល្ងាចថ្ងៃខែឆ្នាំដដែល ឈ្មោះ ម៉ាច បញ្ញា បានប្រាប់ឈ្មោះ ឱម សុផាត ប្រមូលអ្នកដែលត្រូវធ្វើការនេះមកជួបជុំគ្នានៅផ្លូវកែងសំណាក់រូបសេះដើម្បីមកប្រកាស
បញ្ចូលក្របខណ្ឌក្រសួងមហាផ្ទៃ តែដោយចាំយូរពេកឈ្មោះ ឱម សុផាត ក៏ខល ទូរស័ព្ទទៅឈ្មោះ ម៉ាច បញ្ញា ទាំង២ប្រព័ន្ធមិនចូល ទើបដឹងថាចាញ់បោកគេ ។ សរុបទឹកលុយទាំងអស់ដែលឈ្មោះ ឱម សុផាត ផ្ញើរឲ្យឈ្មោះ ម៉ាច បញ្ញា ចំនួន ១៧.៣៥០ដុល្លារ ។

ទើបនៅថ្ងៃទី ១៥ ខែឆ្នាំដដែល ឈ្មោះ ឱម សុផាត បានមកដាក់ពាក្យបណ្តឹង នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ។

លោកបានឲ្យដឹងទៀតថា បន្ទាប់ពីទទួលពាក្យបណ្តឹង កម្លាំងរបស់លោក បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយមានការសម្របសម្រួលនីតិវិធីសំណាក់លោកឯក ស៑ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន៕ ឆ ដា


ចែករំលែក៖