ព័ត៌មានទាន់ហេតុការណ៍៖

ទោះមានឧបសគ្គកើតឡើងតែប្រជាពលរដ្ឋអាហ្វហ្គានីស្ថានបានជម្នះដើម្បីទៅចូលរួមការបោះឆ្នោត

ចែករំលែក៖

ទាំងនោះជាជោគជ័យដល់ពលរដ្ឋ អាហ្វហ្គានីស្ថាន ក្នុងការរៀបចំបោះឆ្នោត បើទោះបី មានឧបសគ្គធំប៉ុនណាក្តី ។ ការបោះឆ្នោត មានសកម្មភាពយឺតយ៉ាវ ដោយសារតែការវាយប្រហារនិងបញ្ហា បច្ចេកទេសនៅក្នុងការរៀបចំ។

ប្រជាពលរដ្ឋនៅប្រទេសអាហ្វហ្គានីស្ថាន នៅតែជម្នះនូវការវាយប្រហារសម្លាប់មនុស្ស ដើម្បីទៅបោះឆ្នោតក្នុងចំនួន មនុស្សដ៏ច្រើនសន្ធឹកសន្ធាប់ នៅក្នុងការ បោះឆ្នោតសភា ដែលគេបានទន្ទឹងរង់ចាំជាយូរមកហើយរបស់ប្រទេសមួយនេះ។

ការបំផ្ទុះគ្រាប់បែកជាច្រើន ដែលមាន គោលដៅមកលើមណ្ឌលបោះឆ្នោត បាន សម្លាប់ និងធ្វើឲ្យរបួសមនុស្សរាប់សិបនាក់ នៅទូទាំងប្រទេស។

ការបោះឆ្នោតនឹងត្រូវបន្ត ខណៈដែល មានការពន្យារពេល ដោយមណ្ឌលបោះ ឆ្នោតមួយចំនួន នៅបើកទ្វារនៅឡើយនៅថ្ងៃអាទិត្យនេះ។ ដោយឡែក ប្រព័ន្ធ ផ្ទៀងផ្ទាត់ជីវមាត្រថ្មី បង្កឲ្យមានបញ្ហាបច្ចេកទេសខ្លះៗផងដែរ។

អំពើហិង្សានេះដែរ បានរារាំងដល់យុទ្ធនាការបោះឆ្នោតផងដែរ ក្នុងនោះបេក្ខជន ១០នាក់ ត្រូវបានសម្លាប់គិតមកទល់នឹងការបោះឆ្នោត។ ទាំងក្រុមឧទ្ទាមតាលីបង់ និងក្រុមរដ្ឋអ៊ិស្លាម បានប្តេជ្ញាចិត្តរួចហើយ ថានឹងរារាំងពួកគេ អំឡុងការបោះឆ្នោត នេះ។

សូមបញ្ជាក់ថា បេក្ខជន២៥០០នាក់ ដែលរួមទាំងស្រ្តីដែរនោះ កំពុងព្យាយាម ដណ្តើមកៅអី២៥០អាសនៈនៅក្នុងការបោះឆ្នោតសភាលើកនេះ ដែលបានរៀបចំឡើងយឺតយ៉ាវជាងការគ្រោងទុករហូត ដល់ជាង៣ឆ្នាំ៕ ម៉ែវ សាធី


ចែករំលែក៖