ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិប៉ាគីស្ថានម្នាក់ធ្វើអត្តឃាត ដោយយកថង់ផ្លាស្ទីកច្រកក្បាល់ខ្លួន

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថា មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយ ដោយសារបុរសម្នាក់យកថង់ផ្លាស្ទីកច្រកក្បាល់ខ្លួនធ្វើអត្តឃាត បណ្ដាលឲ្យស្លាប់កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៨ នៅភូមិ វត្តដំណាក់ ឃុំសាលាកំរើក ក្រុងនិងខេត្តសៀមរាប ។

តាមប្រភពព័ត៌ពីម្ចាស់ផ្ទះជួលបានដែលបានប្រាប់ទៅសមត្ថកិច្ចថា ជនរងគ្រោះ ជាជនជាតិបរទេស ឈ្មោះ Bhatti kasar mahboob ភេទប្រុស ឆ្នាំកំណើត ១០ ខែធ្នូ ឆ្នាំ១៩៦៩ ជនជាតិ ប៉ាគីស្ថាន កាន់លិខិតឆ្លងដែនលេខck៣១៧៤១៦២ មុខរបរគ្មាន ។

តាមការសន្និដ្ឋានបន្ទាប់ពីធ្វើកោលស្យវិច័យ និងគ្រូពេទ្យអមសាលាដំបូង បានឲ្យដឹងថា សាកសព បានស្លាប់រយះពេល៣ថ្ងៃមកហើយ ដោយសារការធ្វើអត្តឃាតខ្លួនឯងដោយយកថង់ផ្លាស្ទីកពណ៌ ស ច្រកក្បាលខ្លួនរួចយកខ្សែជើងមករុំពីលើបណ្ដាលឲ្យថប់ដង្ហើម ដោយជនរងគ្រោះបានសរសេរសំបុត្រ២សន្លឹក ជាភាសារអង្គគេ្លសដាក់លើតុ ។

បច្ចុប្បន្ន សាកសពត្រូវបានដំកល់ទុកនៅមន្ទីរបង្អែកខេត្តសៀមរាប រង់ចាំឯកសារពីស្ថានទូត និងសាច់ញាតិក្រុមគ្រួសារមកយក ៕ ប៊ុនរិទ្ធី


ចែករំលែក៖