ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកត្រូវផ្តល់ព័ត៌មានដល់កូរ៉េខាងជើងនៅពេលដែលហោះហើរក្នុងតំបន់សន្តិសុខរួម

ចែករំលែក៖

បណ្តាញទូរទស្សន៍កូរ៉េខាងត្បូង បាន ផ្សាយថា នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២២ ខែតុលា មន្ត្រីយោធាប្រទេសកូរ៉េទាំងពីរ និងទីបញ្ជាការរួម បានព្រមព្រៀង គ្នាចាប់ ពីខែវិច្ឆិកាខាងមុខ រាល់ការហោះហើរ របស់យន្តហោះអាមេរិកចូលទៅកាន់ តំបន់ ស Panmunjom នឹងត្រូវ ផ្តល់ព័ត៌មានដល់ភាគីកូរ៉េខាងជើងដឹងជាមុន។

កូរ៉េទំាងពីរបានព្រមព្រៀងគ្នាបង្កើត តំបន់សុវត្ថិភាពនៅតំបន់គ្មានយោធា ។ តាមកិច្ចព្រមព្រៀងគឺត្រូវតែផ្តល់ព័ត៌មាន ដល់ ភាគីម្ខាងទៀត ប្រសិនបើមានការហោះហើរ ចូលទៅកាន់ទីនោះ ។ បញ្ហាគឺត្រង់ចំណុច ថា ទីតាំងយោធាអាមេរិក Bonifasមាន ចម្ងាយតែ២គីឡូម៉ែត្រ ពី តំបន់សន្តិសុខរួម ទាំងនោះហើយបានជាអាមេរិក មិនពេញ ចិត្តទៅនឹងតំបន់ ហាមប្រាមហោះហើរ ។ ដូច្នេះអាមេរិក ត្រូវតែផ្តល់ដំណឹងដល់ភាគីកូរ៉េខាងជើង រាល់ពេលមានការហោះហើរចេញពីទីតាំងយោធាខាងលើ ។

មន្ត្រីយោធាក្នុងក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ថា ភាគីទាំងពីរ មាន ទីតាំង សម្រាប់ចុះចតឧទ្ធម្ភាគចក្រពីរកន្លែងផ្សេងគ្នានៅក្នុងតំបន់សន្តិសុខរួម ។ក្រៅពីនេះនៅក្នុងកិច្ចប្រជុំត្រីភាគី ក៏បានព្រម ព្រៀងគ្នា ដកទីតាំងត្រួតពិនិត្យនៅតំបន់ សន្តិសុខរួម នៅថ្ងៃទី២៥ខែតុលា ។

សកម្មភាពខាងលើគឺជាសញ្ញាល្អ ​ប្រសើរបំផុត ក្នុងការឆ្ពោះទៅរកសន្តិភាពនៅឧបទ្វីបកូរ៉េ ។ តាមរយៈកិច្ចចរចាកំពូល កាលពីថ្ងៃទី២២ ខែតុលា កន្លងទៅនេះ នៅក្នុងភូមិ Panmunjom ដើម្បីពិភាក្សា អំពីការអនុវត្តកិច្ចព្រមព្រៀងនានា ដែល សម្រេចបាននៅក្នុងកិច្ចប្រជុំកំពូល ក្នុងរដ្ឋធានីព្យុងយ៉ាងនាពេលកន្លងមក។

នេះគឺជាជំនួបកំពូលរវាងប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូងលើកទីប្រាំសម្រាប់ឆ្នាំ២០១៨។ បើទោះបីជាកិច្ចប្រជុំលើកដំបូងរវាងមេដឹកនាំនៃប្រទេសទាំងពីរ ត្រូវបានគេរំពឹងថា នឹងជំរុញដំណើរការសន្តិភាពនៅលើឧបទ្វីបកូរ៉េយ៉ាងនេះក្តី ក៏រហូតមកទល់ពេលនេះ គោលដៅខ្លះមិនទាន់បានសម្រេចនៅឡើយទេ។

ប៉ុន្តែលោក ចេង សាវហ៊េ (Cheng Xiaohe) សាស្ត្រាចារ្យនៅសាកលវិទ្យាល័យរ៉េនមីន (Renmin) ប្រទេសចិន និងជាអ្នក ស្រាវជ្រាវជាន់ខ្ពស់ នៅវិទ្យាស្ថានប៉ង់ ហ្គោល បាននិយាយថា ការធ្វើកិច្ចចរចាបែបនេះឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងប្រទេស កូរ៉េខាងត្បូង នឹងកូរ៉េខាងជើងកាន់តែរឹងមាំ និងប្រសើរឡើងថែមទៀត។ លោកបាន និយាយថា កូរ៉េទាំងពីរ កំពុងធ្វើដំណើរ ឆ្ពោះទៅកាន់ទិសដៅសន្តិភាពនៅលើ ឧបទ្វីបកូរ៉េ បើទោះបីជាភាគីទាំងពីរនៅមានចំណុចប្រឆាំងគ្នាច្រើនក្តី។

យើងដឹងហើយថា មុនពេលបើកការ ប្រកួតកីឡាអូឡាំពិករដូវរងា Pyeongchangឧបទ្វីបកូរ៉េត្រូវបានគ្របដណ្តប់ដោយ ជម្លោះដ៏ធ្ងន់ធ្ងរ ប៉ុន្តែបច្ចុប្បន្នទំនាក់ទំនង កូរ៉េខាងជើង – កូរ៉េខាងត្បូងសម្រេចបាន នូវភាពជោគជ័យជាច្រើន ហេតុនេះ ដំណោះស្រាយលើបញ្ហាផ្សេងទៀត ពិត ជាអាចកើតឡើងក្នុងពេលខាងមុខ។ ជា ការពិតចំណុចស្នូល នៃការផ្លាស់ប្តូរស្ថានការណ៍នៅលើឧបទ្វីបនេះគឺ ជាការផ្លាស់ប្តូរក្នុងទំនាក់ទំនងការទូត។

បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានឡើងកាន់តំណែង លោកបានបង្កើនសម្ពាធយោធាទៅលើកូរ៉េខាងជើង ដែលបានបង្ហាញពីជំហររបស់ខ្លួន ប្រឆាំងការបាញ់សាកល្បងនុយក្លេអ៊ែរ និង មីស៊ីល។ ជាមួយគ្នានេះដែរ ពីមុនសាធារ ណរដ្ឋកូរ៉េ ក៏បានត្រៀមលក្ខណៈដោយ ពង្រឹងកម្លាំងយោធារបស់ខ្លួន មិនត្រឹមតែដើម្បីភាពរឹងមាំលើវិស័យការពារជាតិ ប៉ុណ្ណោះទេ ថែមទាំងដើម្បីសម្ពន្ធភាពយោ ធា ជាមួយសហរដ្ឋអាមេរិកផងដែរ។

ប៉ុន្តែបច្ចុប្បន្នកូរ៉េខាងត្បូង បានផ្លាស់ប្តូរឥរិយាបថចាប់តាំងពីប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអុីន (Moon Jae-in) ចូលកាន់តំណែង។ លោកបានធ្វើកំណែ ទម្រង់ គោលនយោបាយបរទេសរបស់ខ្លួន ដោយជំនួសឱ្យការឈរនៅខាងអាមេរិក និងការត្រៀមកម្លាំងដើម្បីធ្វើសង្គ្រាម លោក បែរជាព្យាយាមចរចាជាមួយកូរ៉េខាងជើងដោយសន្តិភាព។

ការផ្លាស់ប្តូរនេះបានកាត់បន្ថយភាពតានតឹង បញ្ឈប់ការប្រើប្រាស់យោធាជា ដំណោះស្រាយ ពីសំណាក់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង និងបើកចំហផ្លូវដើម្បីឱ្យ មានការសន្ទនាគ្នា រវាងរដ្ឋាភិបាលទីក្រុងសេអ៊ូលព្យុងយ៉ាង និងវ៉ាស៊ីនតោន ដើម្បីឈានទៅរកការរំសាយអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។ ប្រធានាធិបតីកូរ៉េខាង ត្បូង បានធ្វើទស្សនកិច្ចរយៈពេល៩ថ្ងៃ ទៅកាន់បណ្តាប្រទេសនៅសហភាព អឺរ៉ុប។

លោកលើកឡើងអំពីការផ្លាស់ប្តូរស្ថានភាពនៅលើឧបទ្វីបកូរ៉េ និងកិច្ចប្រឹងប្រែង ដែលរដ្ឋាភិបាលកូរ៉េខាងត្បូងបានធ្វើកន្លងមក ព្រមទាំងអំពាវនាវដល់គ្រប់ភាគីទាំង អស់ គាំទ្រគោលនយោបាយរបស់កូរ៉េខាងត្បូង នៅក្នុងអំឡុងនៃកិច្ចប្រជុំអាស៊ី – អឺរ៉ុប។

លោក ចេង សាវហ៊េង បានបញ្ជាក់ ទៀតថា សហភាពអឺរ៉ុបដើរតួយ៉ាងសំខាន់ ក្នុងការជួយដល់ដំណើរការ នៃការលុប បំបាត់អាវុធនុយក្លេអ៊ែរ។

តាមរយៈការធ្វើដំណើរទៅកាន់សហភាពអឺរ៉ុប លោក មូន ជេអុីន អាចធ្វើបទ បង្ហាញដល់ថ្នាក់ដឹកនាំប្រទេសទាំងនោះ នូវសមិទ្ធផលដែលអាចសម្រេចបាន។ លោកបានលើកឡើងថា «តាមរយៈទស្សនកិច្ចនៅបណ្តាប្រទេសអឺរ៉ុបបានផ្ដល់ កម្លាំងចិត្តដល់ប្រទេសកូរ៉េខាងត្បូង ក្នុង ការបន្តសន្ទុះទៅមុខប្រកបដោយភាពវិជ្ជមាន ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ និង មីស៊ីល»។

សេចក្តីថ្លែងការណ៍ទីក្រុងព្យុងយ៉ាង ដែលបានចុះហត្ថលេខាដោយកូរ៉េ ខាង ជើង នឹងកូរ៉េខាងត្បូង ក្នុងអំឡុងនៃកិច្ច ប្រជុំកំពូលរវាងមេដឹកនាំទាំងពីរចុងក្រោយបង្អស់ បានបន្ធូរបន្ថយស្ថានភាពតានតឹងនៅឧបទ្វីបកូរ៉េ។ ប៉ុន្តែយ៉ាងនេះក្តីកូរ៉េទាំងពីរនៅតែត្រូវការដើរនៅលើផ្លូវដ៏វែងឆ្ងាយ រួមគ្នាជាបន្តទៀត ដើម្បីដោះស្រាយបញ្ហា ក្នុងតំបន់។

តាមរយៈកិច្ចចរចាកំពូលនាពេលខាង មុខ រវាងរដ្ឋាភិបាលក្រុងសេអ៊ូល និងក្រុង ព្យុងយ៉ាង អាចឱ្យយើងព្យាកបានថា ដំណើរការនៃការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ កំពុងតែឆ្ពោះទៅមុខទៅរកភាពវិជ្ជមាន៕ ម៉ែវ សាធី


ចែករំលែក៖