ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីស្រវឹងយប់ព្រលប់​មកផ្ទះរករឿង តើប្រពន្ធឯណាដែលថា​មិនខឹង?

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២១និង៤០នាទី មានករណីហិង្សា ក្នុងគ្រួសារមួយកើតឡើងនៅភូមិស្មាច់ដែង ឃុំរាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហនុ ។

ករណីនេះកើតឡើងរវាងប្រពន្ធឈ្មោះហឿន សុធា ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន​ស្នាក់នៅ​បណ្ដោះ​អាសន្ន​ ផ្ទះ​ជួល​ ភូមិ​ស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរ កម្មករ បានប្រើកាំបិតចិតបន្លែចាក់ទៅលើប្ដី ឈ្មោះ​វ៉ា ចាន់ធារិទ្ធ អាយុ២៥ឆ្នាំ មានទីលំនៅដូចគ្មានិង ធ្វើកម្មករដូចគ្នា ត្រូវចុងដង្ហើម របួសធ្ងន់ បញ្ជូនទៅពេទ្យបង្អែកខេត្តព្រះសីហនុ ។

បើតាមសមត្ថកិច្ចបញ្ជាក់ថា មូលហេតុ​ ប្ដីមកពីផឹកស៊ីស្រវឹង ហើយ​បានរករឿងឈ្លោះជាមួយប្រពន្ធ ប្រតាយប្រតប់គ្នា ប្រពន្ធ ក៏យកកាំបិតចាក់តែម្ដង ។

ករណីនេះសមត្ថកិច្ចកំពុងដោះស្រាយតាមនីតិវិធី៕ ឆ្លាម សមុទ្រ


ចែករំលែក៖