ព័ត៌មានទាន់ហេតុការណ៍៖

លោកសាយ កុសល់ អភិបាលក្រុងស្ទឹងត្រែង ដឹកនាំក្រុមការងារចុះពិនិត្យ សម្របសម្រួល និងដោះស្រាយ វិវាទដីធ្លីរវាងពលរដ្ឋ ជាមួយក្រុមហ៊ុនគ្រែនស៊ី (អតីតម៉ុងរឹទ្ទីក្រុប) និងដីរដ្ន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ លោកសាយ កុសល់ អភិបាលនៃគណៈអភិបាលក្រុងស្ទឹងត្រែង បានដឹកនាំក្រុមការងារក្រុងចុះដោះស្រាយ រឿងទំនាសដីធ្លីប្រជាពលរដ្ឋជាមួយក្រុមហ៊ុនគ្រេនស៉ី (អតីតក្រុមហ៊ុនម៉ុងរឹទ្ធីក្រុប ) រវាងដីរដ្ឋផងដែរ ហើយ និងអញ្ជើញចុះពិនិត្យដល់ទីតាំងដី ដែលកំពុងមានវិវាទជាក់ស្តែង ចំនួន៦៨គ្រួសារ ដែលស្ថិត នៅក្នុងចំណុចផ្លូវបំបែកទៅស្រុកសៀមប៉ាង កម្ពជា ឡាវ វាលប៉ារ៉ា ក្រោយវត្តរឹទ្ធីសែនជ័យ១ និងរឹទ្ធីសែនជ័យ២ ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង វេលាម៉ោង០៩.០០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។

ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់បានរស់នៅបាន៣ឆ្នាំជាងហើយ ហើយ ក៏ប្រកបរបដាំដំណាំផ្សេងៗ ដូចជាស្រូវ ដំឡូង ចេកអំពៅ និងដំណាំជាច្រើនទៀត រួមទាំងមានផ្ទះផងដែរ និងត្រូវបានខាងក្រុមហ៊ុន ដាក់គ្រឿងចក្រ ចូលឈូសឆាយ កាយព្រំហ៊ុំព័ទ្ធ យកដីពួកគាត់ជាកម្មសិទ្ធិ ដោយមានជនឆក់ឱកាស ត្រីងៀតឆ្លៀតពង ចាក់រុកឆ្កឹះឆ្កៀលទូលពិតដល់ អាជ្ញាធរក្រុង សង្កាត់ ដើម្បីឃុបឃិតគ្នា ជាប្រព័ន្ធ គេងចំណេញយកធ្វើជាកម្មសិទ្ធិ ទុកពុះជាឡូត៍ ជាប្លង់ លក់យកលុយដាក់ហោប៉ៅរៀងៗខ្លួន ដោយមានការជិតរៀបចំ ស្រុកបូរីអូស្វាយថ្មីផង មានសមត្ថកិច្វ មន្ត្រីជំនាញ រួម នឹងអាជ្ញាធរ ចៅសង្កាត់ជា ម៉ាលី លោកសាយ កុសល់ ដឹកនាំកម្លាំងផ្ទាល់មករុះរើផ្ទះ និងដេញពួកគាត់ចេញពីដី ថានេះជាដីបំរ៉ុងឃុំថ្មី ថាជាដីបំរ៉ុងស្រុកបង្កើតថ្មី ក្រោយពីក្រុមហ៊ុនបានកាត់ដីនេះមួយចំនួនទៅឲ្យរដ្ឋវិញ នៅឆ្នាំ២០១១.២០១៣មក ពួកគាត់បានមកសាងសង់ផ្ទះ និងដាំដំណាំលើដីនេះ ព្រោះតែពួកគាត់គ្មានដីសម្រាប់សង់លំនៅឋាន និងដំណាំបន្តិចបន្តួច សំរាប់ចិញ្ចឹមជីវិភាពគ្រួសារ ដោយខ្លះមានប្លង់និស្សិត ខ្លះមានបង្កាន់ដៃ ភូមិ ឃុំ បែរជាចៅសង្កាត់ ជា ម៉ាលី នេះថា ហួសសុពលភាព (និរាករណ៍) ចោលទៅវិញថា គ្មានប្រសិទ្ធភាព។

ដោយខ្លះ មានក្បាលដី១០ម៉ែត្រ ខ្លះ១៥ទៅ២០ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៧ ជាប់ និងព្រំប្រទល់កម្ពុជាឡាវ ហើយខ្លះទៀតមានដីនៅក្រោយ (វត្តរឹទ្ធីសែនជ័យ១) ដែលក្រុមហ៊ុនគ្រែនស៊ី និងអាជ្ញាក្រុងសង្កាត់ បានឃុបឃិតគ្នាយកគ្រឿងចក្រឈូសឆាយ កាយព្រំហ៊ុំព័ន្ធ យកដីពួកគាត់ថានៅលើដីក្រុមហ៊ុន ដែលពួកគាត់កំពុងប្រកបរបកសិកម្ម អាស្រ័យផលរាល់ថ្ងៃ។

ក្នុងនោះផងដែរ ពួកគាត់បានអាន និងបង្ហាញឈ្មោះពលរដ្ឋ ទាំង៦៨គ្រួសារ ដែលមានស្នាមមេដៃ ក្នុងពាក្យបណ្តឹងដែលពួកគាត់បានដាក់ជូនសាលាខេត្ត ដើម្បីសុំកិច្ចអន្តរាគមន៍ និងរកភាពយុត្តិធម៌ ហើយ ក៏បញ្ជាក់ប្រាប់ឈ្មោះចំៗ ដែលជាជនឆក់ឱកាស បន្លំ ត្រីងៀតឆ្លៀតពង ដេញពួកគាត់ចេញយកដីទុកលក់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយយកលេសថាជាដីក្រុមហ៊ុន ថាជាដីបម្រុងរដ្ឋ ដីបម្រុងឃុំ ដីបម្រុងស្រុកបង្កើតថ្មី ដោយជាក់ស្តែងឃើញហាងឆេងដីឡើងថ្លៃ ឈ្មួញកំពុងសម្រុក ឡើងមកទិញដីនៅទីនោះ ជូនលោកសាយ កុសល់ ដែលជាអភិបាលក្រុង ដើម្បីសម្របសម្រួល និងជួយដោះស្រាយ និងរកយុត្តិធម៌ជូនពួកគាត់។

ដូចជាឈ្មោះជា ម៉ាលី ជាចៅសង្កាត់សាមគ្គីទើប នឹងឡើងថ្មី លោកសុខ គឹមសេន, លោកធឿន សារុំ (ហៅម៉ុស) លោកម៉ែន សារឿន ផងដែរ មានដីជាច្រើនឡូត៍ ច្រើនហិចតា ចែកកូន ចែកចៅ ដើម្បីធ្វើមាន ធ្វើបាន រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ក្នុងក្រុង និងសង្កាត់សាមគ្គីមួយចំនួន ក៏មានចំណែកភាគហ៊ុនដីនៅក្នុងនេះផងដែរ ដោយមិនគិតពីផលប្រយោជន៍រួម គិតតែផលប្រយោជន៍បុគ្គល និងបក្ខពួកនិយម យកគំនុំបុគ្គលរឿងផ្ទាល់ខ្លួន មកបូកច្របល់ចូលជារឿងរួម ដែលកំពុងឃុបឃិតគ្នាជាប្រព័ន្ធ។

ក្រោយមកលោកសាយ កុសល់ អភិបាលក្រុង បានមានប្រសាសន៍ទៅកាន់ពួកគាត់ថា នឹងដោះស្រាយជូន សូមឲ្យបងប្អូនបញ្ជាក់ឈ្មោះ និងបង្ហាញក្បាលដីឲ្យបានច្បាស់ ដល់កន្លែងដីទំនាស់នោះតែម្តង ឲ្យពិតប្រាកដថា ជាដី របស់ពួកគាត់ ជៀសវាងមានជនឆក់ឱកាស មកបន្លំថា ជាដីរបស់ខ្លួន ហើយជៀងវាងអ្នកមានដីហើយ មានទៀតជាន់គ្នា ហើយអ្នកអត់ នៅតែអត់ ដដែល។

លោកអភិបាលបញ្ចាក់ទៀតថាខ្លះមានស្នាមមេដៃដែរ តែដល់សួរគាត់ទៅ គាត់ថាជួយការពារដីរដ្ឋកំឲ្យអ្នកផ្សេង ឬ ក៏មានជនឆក់ឱកាសមករំលោបយកដីរដ្ឋ ហើយក្នុងកាដោះស្រាយនេះមិនបានលឿនទេ ព្រោះពួកគាត់ខ្លះមានឯកសារចាស់តាំងពីឆ្នាំ២០០៤ ឆ្នាំ២០០៥ ឆ្នាំ២០០៦ មកបង្ហាញដែលវាហួសសុពលភាពហើយនោះ ហើយ និងធ្វើទៅតាមជំហានមួយៗ រួចហើយ និងកាយព្រំដើម្បីឲ្យដឹងថាដីណារបស់ក្រុមហ៊ុន និងដីណាប្រជាពលរដ្ឋពិតប្រាកដ។

ចំណែកលោកមិល ពិសី តំណាងឲ្យក្រុមហ៊ុនគ្រែនស៊ី (អតីតក្រុមហ៊ុនម៉ុងរឹទ្ធីគ្រប់) លោកបានបញ្ជាក់ផងដែរថា ដីក្រុមហ៊ុនបានកាត់ទៅឲ្យរដ្ឋអស់មួយចំនួនហើយ ក្នុងឆ្នាំ២០១៣ ហើយក្នុងការដាក់គ្រឿងចក្រ ចូលកាយព្រំដើម្បីឲ្យដឹងថា ដីណាជាដីក្រុមហ៊ុន ដីណាជាដីរដ្ឋឲ្យបានច្បាស់លាស់។

លោកបញ្ចាក់ទៀតថាក្នុងនោះ ក៏មានប្រជាពលរដ្ឋ ចំនួន១២គ្រួសារដែលកំពុងប្រកបរប អាស្រ័យផលសព្វថ្ងៃ ហើយលោក ក៏ទុកឲ្យពួកគាត់ប្រមូលផល រួចទើបឲ្យពួកគាត់ចេញពីលើដីរបស់ក្រ្មហ៊ុន លោកមិនអាចឲ្យពួកគាត់រស់នៅបន្តទៀតបានទេព្រោះនេះជាដីរបស់ក្រុមហ៊ុន។

គួររំលឹកថាៈ ប្រជាពលរដ្ឋទាំង៦៨គ្រួសារ ពួកគាត់ មិនព្រមទទួលយកនូវការផ្តិតមេដៃលើក្រដាស ស មិនច្បាស់លាស់ ខ្លាចក្រុមការងារ កាត់តបង្ខូចយកទៅធ្វើអ្វីម្យ៉ាងដើម្បីទម្លាក់កំហុសទៅលើពួកគាត់ ហើយមិនព្រមឲ្យក្រុមហ៊ុន និងអាជ្ញាធរក្រុង កាយព្រំលើដីពួកគាត់នោះទេ សូមឲ្យរក្សាភាពដើមងាយស្រួលពួកគាត់ដើរឆ្លងកាត់ រកបន្លែ ផ្លែឈើព្រៃ និងកាប់អុសផង បើកាយព្រំដូចកាត់ជើងដៃអីចឹង ហើយពួកគាត់យល់ថាធ្វើនេះវាដដែលៗនោះទេ ពួកគាត់នៅតែរងគ្រោះដដែល និង ហើយអ្នកសារព័ត៌យើង ក៏រង់ចាំមើលថា តើចំណាត់ការ របស់លោកសាយ កុសល់ អភិបាលនៃគណៈអភិបាលក្រុងស្ទឹងត្រែង ដោះស្រាយ និងរកភាពយុត្តិធម៌ទេ ជូនបងប្អូន ប្រជាពលរដ្ឋ ដែលមានទំនាស់ដីធ្លី ជាមួយក្រុមហ៊ុន និងដីរដ្ឋ ៕ មាស សុផាត


ចែករំលែក៖