ភ្នំពេញ៖ ស្ត្រីវ័យប្រហែលជា២៥ឆ្នាំម្នាក់ ឈឺពោះខ្លាំងបម្រុង និងសម្រាលកូនពាក់កណ្តាលផ្លូវ បង្កការផ្អើលទៅដល់អ្នកធ្វើដំណើរតាមផ្លូវ និងសមត្ថកិច្ចបានទំនាក់ទំនងហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាលម៉ែត ដឹកយកទៅសម្រាកនៅមន្ទីរពេទ្យភ្លាមៗ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ១៥ កែងផ្លូវ១១៨ នៅចំណុច យក្សបោកអ៊ុត ស្ថិតនៅក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីអ្នកដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណវ័យប្រហែលជា២៥ឆ្នាំគាត់ ឈឺពោះតាមផ្លូវ បំណងទៅមន្ទីរពេទ្យ ក៏ស្រាប់តែស្ត្រីជនរងគ្រោះនោះគាត់ដើរមកដល់ផ្លូវហើយ ក៏ឈឺពោះកើតកូនចេញតែក្បាល ចំណែកឯខ្លួនវិញនៅក្នុងពោះ ធ្វើឲ្យម្តាយជាជនរងគ្រោះស្រែកយ៉ាងខ្លាំង ឲ្យអ្នកជិតខាងជួយ បង្កការភ្ញាក់ផ្អើលដល់អ្នកក្បែរខាង និងអ្នកធ្វើដំណើរមកជួយហៅរថយន្តសង្គ្រោះមកជួយសង្គ្រោះបើតាមប្រភពរបស់អ្នកជិតខាងនិយាយថា ប្តីរបស់ជនរងគ្រោះគឺនៅឯខេត្តកំពង់ចាមមិនទាន់មកដល់នោះទេ ។
ក្រោយពេលកើតហេតុ រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាលម៉ែត ដឹកទៅភ្លាមៗផងដែរ ៕ ធឿនព្រែកជ័យ