ភ្នំពេញ៖ ម៉ូតូធំម៉ាក Mslaz(DUCATI)មួយគ្រឿង បានបើកជែងបោះពួយក្នុងល្បឿនលឿនជ្រុល ទៅបុកម៉ូតូម៉ាកហុងដា សេ១២៥ មួយគ្រឿង ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យស្លាប់២នាក់ និងរងរបួសធ្ងន់ម្នាក់ ហើយ ម៉ូតូទាំង២គ្រឿង រងការខូចខាតធ្ងន់ធ្ងរ ។
គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី២៥ ខែតុលាឆ្នាំ ២០១៨ នៅតាមផ្លូវ លេខ១៥១ ក្នុងភូមិ ស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលបានស្លាប់១.ឈ្មោះសោម ពិសាល ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស មានលំនៅ ភូមិ កើតហេតុខាងលើ ជិះម៉ូតូធំ ម៉ាក M slaz (DUCATI) ពណ៌ខៀវ លាយសពាក់ស្លាកលេខ ភ្នំពេញ ១HA.១៤៨៩ បានបោកក្បាលស្លាប់នៅកន្លែង ។ ២.ឈ្មោះ ណេត ផាត ភេទប្រុស អាយុ៣២ ឆ្នាំ មាននៅផ្សាររការកោង ស្រុកមុខកំពូល ខេត្តកណ្តាល ជិះម៉ូតូម៉ាកហុង ដា ពណ៌ខ្មៅពាកស្លាកលេខ ភ្នំពេញ ១CX៤៣៨១ បានប៉ើង ធ្លាក់ផ្លូវស្លាប់នៅកន្លែង ។ ចំណែកអ្នករងរបួស ឈ្មោះ ឆាយ យ៉ា ភេទប្រុសអាយុ ២៣ ឆ្នាំជិះម៉ូតូធំ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ កាលម៉ែត ។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូធំជិះគ្នា២នាក់បានធ្វើដំណើរតាមផ្លូវលេខ១៥១ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ក៏បានបើកជែង យានយន្ត ក៏ជ្រុលចង្កូតទៅបុក ម៉ូតូម៉ាកហុងដាឌ្រីមជិះម្នាក់ឯងក្នុងទិសដៅបញ្ច្រាសគ្នា ពេញទំហឹង។
តាមព័ត៌មានឲ្យដឹងទៀតថានៅពេលកើតហេតុមានគ្រោះថ្នាក់អ្នកបើកម៉ូតូហុងបានប៉ើងធ្លាក់ផ្លូវ បណ្តាលឲ្យស្លាប់នៅកន្លែង ។ ដោយឡែកម៉ូតូធំបណ្តាលឲ្យអ្នកបើកបរ បោកក្បាលស្លាប់នៅកន្លែង និងអ្នករួមដំណើរ បានរងរបួសធ្ងន់ ។
បន្ទាប់ពីកើតមានគ្រោះថ្នាក់ នគរបាល ក៏បានចុះទៅដល់កន្លែងកើតហេតុ ចាត់ចែងនាំ ជនរងគ្រោះថ្នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ចំណែកសពត្រូវបានក្រុមគ្រួសារមកនាំយកទៅធ្វើបុណ្យតាមប្រពៃណី។ ម៉ូតូទាំង២គ្រឿង ត្រូវបាននគរបាលបញ្ជូនទៅកាន់ការិយាល័យ ចរាចរណ៍ជើងគោក ដើម្បីដោះដោះស្រាយ ៕ ធឿនព្រែកជ័យ