ព័ត៌មានទាន់ហេតុការណ៍៖

ជិះតាក់ស៊ីពីភ្នំពេញមកកាច់កម៉ូតូនៅកំពង់ឆ្នាំងត្រូវសមត្ថកិច្ចចាប់បាន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់បានធ្វើសកម្មភាពចូលលួចកាច់ កម៉ូតូ របស់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅភូមិអណ្តូងជ្រៃ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះមានឈ្មោះ កែម ណាក់ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។ ដោយឡែកម្ចាស់ម៉ូតូឈ្មោះរឿន សុភា ភេទស្រី អាយុ២៦ឆ្នាំ រស់ភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យបានជិះរថយន្តតាក់ស៊ីពីភ្នំពេញឆ្ពោះមកខេត្តកំពង់ឆ្នាំង នៅពេលមកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យបានឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ឆ្នាំ២០១៨ ទុកក្នុងតូបប៉ះកង់ឡាន រួចក៏ប្រាប់ឲ្យម្ចាស់រថយន្តតាក់ស៊ី ឈប់ បានដើរសំដៅទៅរកម៉ូតូ រួចបានធ្វើសកម្មភាពកាច់កម៉ូតូ លួចយក ប៉ុន្តែពេលនោះម្ចាស់ឃើញទាន់បានស្រែកឆោឡោឡើង និង ប្តឹងសមត្ថកិច្ច ដេញតាមចាប់បាមកវិញ ពេលដែលជនសង្ស័យជិះម៉ូតូរត់បានចំងាយ៥គីឡូម៉ែត្រ ។

ក្រោយចាប់បានសមត្ថកិច្ចបានកសាងណុំរឿងបញ្ជូនទោតុលាកាសាលាដំបូងខេត្តដើម្បីចាត់កាបន្តតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖