ព័ត៌មានទាន់ហេតុការណ៍៖

អតីតមេទ័ពសហរដ្ឋអាមេរិក៖ សង្គ្រាមជាមួយចិននឹងកើតឡើងក្នុងរយៈពេល១៥ឆ្នាំខាងមុខ

ចែករំលែក៖

អតីតមេបញ្ជាការកងទ័ពអាមេរិកប្រចាំនៅតំបន់អឺរ៉ុបបានអំពាវនាវដល់សម្ពន្ធមិត្តណាតូ បង្កើនសកម្មភាពការពារ ដោយ អាមេរិកមិនអាចការពារសម្ពន្ធមិត្តបានក្នុងពេលតែមួយ ចំពោះការគំរាមកំហែងពីចិននិងរុស្ស៊ី ។

សារព័ត៌មាន Sputnik បានផ្សាយថា នៅក្នុងវេទិកាសន្តិសុខ Warsaw ក្នុង ប្រទេសប៉ូឡូញ មេទ័ពអាមេរិកដែលចូល និវត្តន៍ លោក Ben Hodges ដែលជាអតីតមេបញ្ជាការកងទ័ពប្រចាំនៅតំបន់អឺរ៉ុប បានព្យាករថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងប្រឈមការធ្វើសង្គ្រាមជាមួយចិនក្នុងរយៈពេល១៥ឆ្នាំខាងមុខ ។

លោកBen Hodges បញ្ជាក់ទៀតថា អឺរ៉ុបចាំបាច់ត្រូវតែធ្វើសកម្មភាពច្រើនជាងនេះដើម្បីធានាដល់សន្តិសុខជាតិរបស់ខ្លួន និង ទប់ទល់ជាមួយរុស្ស៊ី ដោយសារតែអាមេរិកនឹងផ្តោតសកម្មភាពការពារផលប្រយោជន៍អាមេរិកនៅអាស៊ីប៉ាស៊ីហ្វិក ។

សារព័ត៌មាន AP បានដកស្រង់សម្តី មេទ័ពBen Hodges ដែលបានបញ្ជាក់ ថា«អាមេរិក ត្រូវការអឺរ៉ុបរឹងមាំ ។ ក្នុងរយៈ ពេល១៥ឆ្នាំខាងមុខ អាចនឹងមានសង្គ្រាមទ្រង់ទ្រាយធំកើតឡើង ជាមួយចិន» ។ លោកបន្តទៀតថា បច្ចុប្បន្ន អាមេរិក មិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើនៅរឿងរ៉ាវទាំងអស់ទាំងនៅអឺរ៉ុបនិងអាស៊ីប៉ាស៊ីហ្វិកឡើយ ។ នៅពេលខាងមុខអាមេរិក ទប់ ទលជាមួយចិន ចំណែកអឺរ៉ុបត្រូវការពារ ខ្លួនឯងចំពោះការគំរាមកំហែងពីរុស្ស៊ី ។

ការលើកឡើងរបស់លោក Ben Hodges ធ្វើឲ្យគេនឹកឃើញដល់សំណើរបស់ ប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យប្រទេស ជាសមាជិកណាតូបង្កើនការចំណាយ ទៅលើយោធា ដើម្បីការពារសន្តិសុខខ្លួន ឯង ។ លោកត្រាំបញ្ជាក់ថា បច្ចុប្បន្នអាមេ រិកទទួលបន្ទុកចំណាយជាច្រើននៅណាតូ ។

លោកBen Hodges បញ្ជាក់ទៀតថា បើទោះបីមានការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ មួយចំនួន ទន្ទឹមនឹងនោះអាមេរិក មិនផ្លាស់ប្តូរនៅអង្គការណាតូឡើយ ។ ប្រធានាធិបតីដូណាល់ ត្រាំ នៅតែចាត់ទុក សន្តិសុខនៅអឺរ៉ុបគឺជាផលប្រយោជន៍យ៉ាងសំខាន់របស់អាមេរិក ។

និយាយអំពីចិន លោកBen Hodges បានបញ្ជាក់ថា ការប៉ះទង្គិចគ្នា នាពេល កន្លងមករវាងនាវាអាមេរិក និងចិន នៅ សមុទ្រចិនខាងត្បូង គឺជាសញ្ញាមួយក្នុង ចំណោមការប្រកួតប្រជែងនឹងភាពតាន តឹងរវាងអាមេរិក និងចិន ។

ជាមួយគ្នានេះ ចិនតែងតែថតចម្លង បច្ចេកវិទ្យាអាមេរិក និងដណើ្តមការគ្រប់ គ្រង គម្រោងធំៗនៅទ្វីបអាហ្វ្រិក អឺរ៉ុប និង អាស៊ី ។ បច្ចុប្បន្ន ចិនមានកំពង់ផែសមុទ្រ ដល់ទៅ១០ភាគរយនៃកំពង់ផែសមុទ្រលើពិភពលោកដែលអាចបង្វែទៅជាកំពង់ផែ យោធាបានគ្រប់ពេល ។

សកម្មភាពទិញកំពង់ផែរបស់ចិនក៏រងប្រតិកម្មយ៉ាងខ្លាំងពីអាមេរិកដែរ ដោយសារតែបានគំរាមកំហែងដល់សន្តិសុខព័ត៌មាន និង សន្តិសុខបណ្តាញ ។ ក្រុមអ្នកវិនិយោគ កំពង់ផែរបស់ចិន បានតាមដានយ៉ាងយក ចិត្តទុកដាក់ រាល់សកម្មភាព របស់នាវា អាមេរិក ។ ក្រុមអ្នកឯកទេស បានលើក ឡើង សកម្មភាពអភិវឌ្ឍន៍ទាំងវិស័យស៊ីវិល និងយោធា ។ ចិនបានដើរតាមអាមេរិក ប្រកបដោយមហិច្ឆតា ដោយដាក់បញ្ចូលទាំងវិស័យឧស្សាហកម្ម ការពារជាតិនិង ស៊ីវិលរួមគ្នា ។ បណ្តាកំពង់ផែរបស់ចិន គឺមានក្រុមអ្នកឯកទេសជួសជុលទាំងនាវា ចម្បាំង និងសម្ភារយោធាទៀតផង ។

លោក Zhang Jie អ្នកឯកទេសស្រាវជ្រាវមកពីមជ្ឈមណ្ឌលស្រាវជ្រាវសង្គម ចិនបានសរសេរនូវអត្ថបទមួយតាំងពីឆ្នាំ ២០១៥ថា « ដំបូងគឺស៊ីវិល ក្រោយមក ក្លាយជាយោធា » ។ បណ្តាកំពង់ផែពាណិជ្ជកម្មដែលចិនបានសាងសង់ ក្នុងគោលដៅ អភិវឌ្ឍន៍បន្តិចម្តងៗ ប្រែក្លាយទៅជាកំពង់ ផែយោធា ជួយដល់ចិនការពារសន្តិសុខ ចរាចរណ៍លើដែនសមុទ្រ និងគ្រប់គ្រងផ្លូវសមុទ្រដ៏សំខាន់ ។

ក្រុមអ្នកឯកទេសបានលើកឡើងថា បណ្តាកំពង់ផែរបស់ចិននៅជុំវិញពិភពលោក នាពេលអនាគត អាមេរិកក៏ត្រូវខ្ចី កំពង់ផែរបស់ចិនមកប្រើប្រាស់ផងដែរ ។ ទាំងនោះហើយធ្វើឲ្យឥទ្ធិពលចិននៅលើ ពិភពលោកកាន់តែខ្លាំង គ្របដណ្តប់ពិភព លោកទាំងមូល ។

កន្លងមក ចិនក៏បានអនុវត្តគម្រោងរថភ្លើងឆ្លងទ្វីប សម្រាប់ដឹកទំនិញនិងរថភ្លើងល្បឿនលឿនសម្រាប់ដឹកអ្នកដំណើរជុំវិញពិភពលោក ដោយ អ្នកដំណើរពីអឺរ៉ុបអាមេរិកទៅកាន់ចិន មិនចាំបាច់ជិះយន្តហោះទេ គឺអាច ធ្វើដំណើរតាមរថភ្លើងបាន ។

លើសពីនេះទៅទៀត ក៏មានរថភ្លើង ដឹកទំនិញដែលអាចបញ្ជូនទំនិញពីចិនទៅអឺរ៉ុប បានយ៉ាងឆាប់រហ័សបំផុត ។ កត្តាទាំងនោះហើយបានធ្វើឲ្យចិនមានប្រៀបនៅ ក្នុងវិស័យ សេដ្ឋកិច្ច ហើយនៅពេលដ៏ខ្លី ខាងមុខ ចិនអាចក្លាយជាមហាអំណាចទីមួយលើពិភពលោក ។ ចំណុចទាំងនោះ ហើយទើប អាមេរិកអនុវត្តគោលនយោ បាយ «អាវុធ ពន្ធដារ»សម្រាប់វាយប្រហារទៅលើចិនឲ្យទាន់ពេលវេលា បង្កើតឲ្យ មានសង្គ្រាមពាណិជ្ជកម្ម ដើម្បីទប់ស្កាត់ មហិច្ឆតា ដណ្តើមមហាអំណាចទីមួយ របស់អាមេរិកនៅលើពិភព លោក ។

កន្លងមកថ្មីៗកម្លាំងទាហានអាកាស អាមេរិកប្រចាំនៅសមុទ្រប៉ាស៊ីហ្វិក បាន ប្រកាសថា យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ រយៈចម្ងាយឆ្ងាយ B-52 បានហោះហើរ ចេញពីទីតាំងទ័ពអាកាសនៅលើកោះ Guam ទៅបំពេញភារកិច្ចនៅសមុទ្រចិនភាគខាងត្បូង ។

សារព័ត៌មាន CNN បានដកស្រង់សម្តីអ្នកនាំពាក្យកម្លាំងទាហានអាមេរិក ដែល បានបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់ B-52 របស់អាមេរិក បានហោះហើរចូលទៅកៀកកោះសិប្បនិមិត្តរបស់ចិន នៅសមុទ្រចិន ភាគខាងត្បូង ។ មន្ទីរបញ្ចកោណអាមេរិក មិនបានបញ្ជាក់ថា យន្តហោះខាងលើធ្វើ សកម្មភាពនៅទីណា នោះឡើយ ។

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យន្តហោះទម្លាក់គ្រាប់បែកអាមេរិក បាន បំពេញការងារនៅតំបន់អាស៊ី ក្នុងនោះ មានទាំងសមុទ្រឥណ្ឌា និងសមុទ្រចិន ភាគខាងត្បូង តាំងពីឆ្នាំ២០០២ មកទល់ ពេលនេះ ។ សកម្មភាពហោះហើរកើនឡើងខ្ពស់ចាប់តាំងពីអតីតប្រធានាធិបតី អូបាម៉ា បានអនុវត្តគោលនយោបាយឆ្ពោះមកកាន់អាស៊ី៕ ម៉ែវ សាធី


ចែករំលែក៖