ព័ត៌មានទាន់ហេតុការណ៍៖

អ្នកទោសISជាង១០២នាក់ត្រូវបានដោះលែងនៅភាគខាងជើងស៊ីរី

ចែករំលែក៖

ប្រភពព័ត៌មានពីកម្លាំងទាហាន ជន ជាតិឃើដ បានឲ្យដឹងថា កម្លាំងទាហាន ប្រជាធិបតេយ្យសីុរី ទទួលបានការគាំទ្រ ពីអាមេរិក និងលោកខាងលិច SDF បាន ដោះលែង អ្នកទោសដែលជាក្រុម ភេរវកម្ម IS នៅតំបន់ Hasaka ប្រទេសស៊ីរី ក្រោយ ជំនួប នៅក្នុងខេត្ត Deir Ezzer ។

តាមសារព័ត៌មាន Fars បានផ្សាយថា កម្លាំងទាហាន SDF បានដោះលែងក្រុម ភេរវកម្មសរុប ១០២នាក់ ចេញពីមន្ទីរ ឃុំឃាំង នៅតំបន់ Hasaka ។ អ្នកទោស ភេរវកម្មខាងលើ បានជាប់ឃុំរយៈពេល២ឆ្នាំកន្លងមកហើយ ។

តាមប្រភពព័ត៌មានផ្សេងទៀតបានឲ្យដឹងថា ក្រុម SDF បានជួបពិភាក្សាជាមួយ ក្រុមភេរវកម្ម IS នៅតំបន់ភាគខាងកើតទី ក្រុង Deir Ezzur ដើម្បីធ្វើការដោះដូរ អ្នក ទោស ជាមួយនឹងការបើកផ្លូវ ផ្តល់ជំនួយ ដល់ដៃក្រុមភេរវកម្ម ។ ជាមួយគ្នានេះ កម្លាំងទាហាន SDF ក៏បានត្រៀមបង្កើត តំបន់សុវត្ថិភាពនៅតំបន់ភាគខាងកើត Deir Ezzur ដល់ក្រុមភេរវកម្ម IS ។

ការដោះលែងអ្នកទោស ភេរវកម្ម បាន បង្កក្តីបារម្ភកាន់តែខ្លាំង ដល់កម្លាំង ទាហានរដ្ឋាភិបាលស៊ីរី ។ ក្រុមអ្នកឯកទេស វិភាគ បានលើកឡើងថា សកម្មភាពដោះ លែងអ្នកទោសភេរវកម្ម នឹងបន្តជំរុញ សង្គ្រាម ប្រទេសស៊ីរី កាន់តែតានតឹង ។

ការដោះលេងនោះបានបង្ហាញយ៉ាង ច្បាស់ថា ក្រុមទាហាន SDF និងកម្លាំង ប្រឆាំងក្រុមភេរវកម្ម ដឹកនាំដោយអាមេរិក ជាមួយក្រុមភេរវកម្ម IS គឺតែមួយ ។ ទាំង នោះហើយបានជាសង្គ្រាម ប្រឆាំងភេរវកម្មនៅក្នុងប្រទេសស៊ីរី មិនអាចរកទីបញ្ចប់ ឃើញ បើទោះបី មានការចូលរួមវាយ ប្រហារពីកម្លាំងទាហានអាកាសរុស្ស៊ីក្តី ។

កន្លងមក ស៊ីរីនិងរុស្ស៊ី ធ្លាប់បានចោទ ប្រកាន់ថា ក្រុមភេរវកម្ម បានលាក់ខ្លួននៅក្នុងតំបន់ដែលអាមេរិក និងសម្ពន្ធមិត្ត គ្រប់គ្រង ដែលជាផលលំបាកយ៉ាងខ្លាំង នៅក្នុងការកម្ចាត់ក្រុមភេរវកម្ម ។ តំបន់ ដែលអាមេរិក គ្រប់គ្រង គឺទាហានរុស្ស៊ី និងស៊ីរី មិនហ៊ានវាយប្រហារនោះឡើយ ខ្លាចរងការវាយបក ពីអាមេរិកវិញ ៕ ម៉ែវ សាធី


ចែករំលែក៖