ភ្នំពេញ៖ ឧបាសក សាយ គឹមស៊ាន ត្រូវជាស្វាមីរបស់ឧបាសិកា ទួត សាវឿន និង ជាបងប្រុសបង្កើតរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានទទួលមរណភាពនៅថ្ងៃសៅរ៍ទី២៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង០០៖៤៥នាទី រំលងអាធ្រាត្រ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ ។
នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ៕ ចេស្តា