ភ្នំពេញ៖ រដូវក្តាមសៀងហៃបានមក ដល់ហើយ! ក្នុងរយៈពេលមានកំណត់ពី ឥឡូវនេះរហូតដល់ចុងខែវិច្ឆិកា ណាហ្គា វើលដ៍មានលក់ក្តាមសៀងហៃដែលនាំ ចូលពីទីក្រុងជាំងស៊ូប្រទេសចិន និងម្ហូប ឆ្ងាញ់ៗជាច្រើនជម្រើស។
ភោជនីយដ្ឋានចិនប្រណីតឈ្នះពាន រង្វាន់លំដាប់ពិភពលោកឆ្នាំ២០១៨ Fortune Palace (ជាន់ទី១ ណាហ្គាវើលដ៍) និង Hall of Golden Chimes (ជាន់ទី៥ ណាហ្គាទី២) មានបម្រើម្ហូបពិសេសដែលច្នៃយ៉ាងផ្ចិតផ្ចង់ពីក្តាមសៀងហៃស្រស់ៗ បំផុត។ ក្តាមសៀងហៃនេះមានភាពល្បី ល្បាញដោយសារមានសាច់ផ្អែម និងពងដែលមានរសជាតិឆ្ងាញ់ជាប់ចិត្ត។
នៅភោជនីយដ្ឋានចិន Fortune Palace ក្តាមសៀងហៃនេះ ត្រូវបានច្នៃដោយខជាមួយស្រាចិនក្នុងឆ្នាំងថ្ម ឬចម្អិនជាមួយទឹក ខ្មេះខ្មៅពិសេសដើម្បីបង្កើនរសជាតិឲ្យ ឆ្ងាញ់ទ្វេដងតាមបែបធម្មជាតិ។ ចំណែក នៅភោជនីយដ្ឋានចិន Hall of Golden Chimes វិញលោកអ្នកអាចមកពិសានំប៉ាវស្នូលក្តាមចំហុយ នំប៉ាវស្នូលបង្គា និង ប្រហិតក្តាមសៀងហៃក្នុងទឹកស៊ុប។ល។
យើងខ្ញុំក៏សូមណែនាំឲ្យលោកអ្នកមក រីករាយពិសាម្ហូបកំពូលរសជាតិតម្លៃ១០ ដុល្លារនៅភោជនីយដ្ឋានលំដាប់ពិភព លោកទាំង១០ នៅណាហ្គាវើលដ៍ផងដែរដែលមានបម្រើម្ហូបរសជាតិដើមមកពី ជុំវិញពិភពលោក។ ចំណាយ១០ដុល្លារ ប៉ុណ្ណោះ លោកអ្នកអាចមកពិសាប៉ាវហ៊ឺ និងតៅហ៊ូនាំលាភនៅភោជនីយដ្ឋានចិន Fortune Palace ឬមីអុីតាលីជាមួយមឹកនៅភោជនីយដ្ឋានអុីតាលី Bistro Romano ។ ម្ហូបផ្សេងទៀតដែលលោកអ្នកគួរសាកល្បង រួមមានបង្កងទន្លេញាត់ក្នុងត្រប់ បង្គាចៀន ជាមួយពងទាប្រៃ ត្រីឆ្ពង់ឆា សាច់គោ តាតតា បាយរុំត្រីសាលម៉ុន បង្គា តៅហ៊ូ និងម្ហូបដែលពេញនិយមក្នុងតំបន់អាស៊ី អាគ្នេយ៍ដែលមានបម្រើនៅភោជនីយដ្ឋានបារាំង Le Gourmet បានីយដ្ឋានណាហ្គារ៉ក់ ភោជនីយដ្ឋានកូរ៉េ Korean Grill ភោជនីយ ដ្ឋានជប៉ុន Teppanyaki ភោជនីយដ្ឋាន ឥណ្ឌូចិន Indochine ភោជនីយដ្ឋាន Golden Bowl ភោជនីយដ្ឋាន Chopstick និង ភោជនីយដ្ឋានវិមានស៊ីធីវ៉ក។
សម្រាប់អ្នកដែលចង់មកពិសាជាលក្ខណៈក្រុមគ្រួសារ ឬមិត្តភក្តិ សូមអញ្ជើញ មករីករាយពិសាអាហារប៊ុហ្វេអន្តរជាតិ និងគ្រឿងសមុទ្រដែលមានច្រើនមុខជាងគេ ក្នុងរាជធានីភ្នំពេញតម្លៃ ៣៩ដុល្លារ សម្រាប់២នាក់នៅភោជនីយដ្ឋានប្រណីត 2Pangea នៅជាន់ទី២ ណាហ្គាទី២ ដែល មានបម្រើជារៀងរាល់ថ្ងៃពីម៉ោង៥ និង៣០ នាទីល្ងាច ដល់ម៉ោង១០យប់ រហូតដល់ថ្ងៃ ទី៣០ ខែវិច្ឆិកា។
ដើម្បីអបអរក្នុងឱកាសព្រះរាជពិធី បុណ្យអុំទូក លោកអ្នកអាចរីករាយពិសា អាហារប៊ុហ្វេបែបខ្មែរពេលល្ងាចដែល មានម្ហូបមកពីទូទាំង ២៥ រាជធានីខេត្តនៃ ប្រទេសកម្ពុជា និងពិសាស្រាបៀរអង្គរថូដោយសេរីដែលមានបើកបម្រើរៀងរាល់ថ្ងៃពីវេលាម៉ោង៥ និង៣០នាទីល្ងាច ដល់ ម៉ោង៩ និង៣០នាទីយប់ តម្លៃ១០ដុល្លារ ប៉ុណ្ណោះ សម្រាប់ម្នាក់នៅភោជនីយដ្ឋាន The Pangea។ មិនតែប៉ុណ្ណោះ លោកអ្នក ទស្សនាការសម្តែងសិល្បៈប្រពៃណី និងភ្លេងខ្មែរដោយផ្ទាល់ថែមទៀតផងខណៈ កំពុងពិសាអាហារដ៏ឈ្ងុយឆ្ងាញ់។
សូមអញ្ជើញមកណាហ្គាវើលដ៍ និង រីករាយពិសាម្ហូបដែលអ្នកចូលចិត្តនៅថ្ងៃនេះ៕ ស តារា