ភ្នំពេញ៖ ជនសង្ស័័យ២នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនករណី ប៉ុនប៉ងលួច (មានដែកកែច្នៃ សម្រាប់កាច់សោកម៉ូតូ) កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ នៅចំណុចមុខស្ថានីយប្រេងតូតាល់ ផ្លូវឌួងងៀប ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលឃាត់ខ្លួននោះទី ១-ឈ្មោះ ធឿន អូន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ នុខរបរប មិនពិតប្រាកដ ស្នាក់នៅផ្ទះសង់ថ្មី ភូមិរកាគួយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ត្កណ្តាល (មានសារធាតុញៀន) និងទី ២-ឈ្មោះ នៅ វិច្ឆិកា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ នុខរបរប មិនពិតប្រាកដ ស្នាក់នៅភូមិមច្ឆា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ (មានសារធាតុញៀន) ។
សម្ភារបន្សល់ទុក ៖ ដែកកែច្នៃកាច់សោកម៉ូតូចំនួន១សម្រាប់ , ម៉ូតូចំនួន១គ្រឿង ម៉ាកវីវ៉ា ផលិតឆ្នាំ២០០៣ ពាក់ស្លាកលេខ ភ្នំពេញ 1CQ-2735 (របស់ជនសង្ស័យ) ។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា មុននឹងឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើគឺកម្លាំងល្បាតប៉ុស្តិ៍អូរបែកក្អម បានល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ដែលអាចកើតមានលុះមកដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ កំពុងជិះម៉ូតូ១គ្រឿងឌុបគ្នាតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតហៅជនសង្ស័យឲ្យឈប់ ត្រួតពិនិត្យលើដងខ្លួន និងរកឃើញវត្ថុតាងខាងលើនៅក្រោមកែបម៉ូតូ រួចកម្លាំងបាននាំខ្លួនជនសង្ស័យ យកមកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ តុង សីហា