ខេត្តព្រះវិហារ ៖ កុមារា អាយុ២ឆ្នាំម្នាក់ បានរអិលជើងធ្លាក់ចូលអណ្តៅបណ្តាលឲ្យលង់ទឹកស្លាប់ នៅពេលឪពុកម្តាយមានការធ្វេសប្រហែស កាលពីអំឡុងម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតំបន់ប្រឡាយស្មាច់ក្នុងភូមិ ត្រពាំងទន្ទឹម ឃុំ រមទម ស្រុករវៀង ខេត្តព្រះវិហារ ។
កុមារារងគ្រោះឈ្មោះ សោន តុលា ភេទប្រុស អាយុ២ឆ្នាំ ត្រូវជាកូន ឈ្មោះ ចេងសោន៣៦ឆ្នាំ ម្ដាយឈ្មោះ ជា កុសល់ អាយុ៣២ឆ្នាំ រស់នៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀងខេត្តព្រះវិហារ ត្រូវជាកូទី៥និងជាកូនពៅគេផងដែរ ។
ម្ដាយក្មេងរងគ្រោះបានឲ្យដឹងថា ក្រោយពីបាយព្រឹករួចឪពុកម្ដាយក្មេងរងគ្រោះបាននាំគ្នាទៅរែងមាស ចំណែកកុមារងគ្រោះបានទៅដើរលេងជិតៗនោះតែ១សន្ទុះក្រោយមកបានបាត់កូនរួចនាំគ្នាដើររកតែរកមិនឃើញចំណែកឪពុកបានចុះទៅរាវរកកូននៅក្នុងរណ្ដៅទឹកខាងលើតែរកមិនឃើញបាននាំគ្នារកកន្លែងផ្សេងទៀតតែនៅតែរកមិនឃើញ ដោយមិនអស់ចិត្តឪពុកបានចុះទៅរាវរកក្នុងរណ្ដៅនោះម្ដងទៀត ទើបប្រទះឃើញកូនរបស់ខ្លួនសន្លប់ក្នុងទឹកបាត់ទៅហើយ ខណ:ពេលនោះដែលឪពុកម្ដាយបានដឹកកូនទៅសង្គ្រោះនៅមណ្ឌល់សុខភាពភ្នំដែកដោយអការធ្ងន់ធ្ងរទើបបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យស្រុករវៀង ពេលមកដល់មន្ទីរពេទ្យកុមាររងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ។
ករណីនេះ កម្លាំងបូលីប៉ុស្តិ៍រមទមបានចុះត្រួតពិនិត្យសពកុមារារងគ្រោះខាងលើពិតជាស្លាប់ដោយសាលង់ទឹកពិតប្រាកដមែន ចំណែកសពកុមារងគ្រោះបានប្រគល់ជូនម្ដាយឪពុកយកមកធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណៈ