ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋរិះគន់រថយន្តដឹកដីបើករាប់រយគ្រឿងក្នុងមួយថ្ងៃឆ្លងកាត់ផ្លូវរថភ្លើង បណ្ដាលឲ្យស្រុតកំណល់ញែកដែករថភ្លើង តែមន្ត្រីគ្មានវិធានការ

ចែករំលែក៖

ប៉ោយប៉ែត៖ ប្រជាពលរដ្ឋមានការសោកស្ដាយជាខ្លាំង ចំពោះផ្លូវរថភ្លើងមួយកន្លែងនៅចំណុចអាងអូរខាយដនឋិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកំពុងរងនូវការខូចខាត ដែលរថយន្តដឹកដីលើសទម្ងន់បើកឆ្លងកាត់ក្នុងមួយថ្ងៃរាប់រយគ្រឿងឆ្លងកាត់ធ្វើឲ្យកំណល់បេតុងកល់ដែករថភ្លើងបាក់ស្រុតញែកដែកមិនអាចឲ្យរថភ្លើងបើកឆ្លងកាត់បាន ។

មិនតែប៉ុណ្ណោះរថយន្តដឹកដីទាំងនោះបានធ្វើឲ្យមានស្នូរស៊ីផ្លេលាន់រំពង ប៉ះពាល់ក្នុងការស់នៅរបស់ពួកគាត់់ ចំណែកផ្លូវលំ​ និងផ្លូវបេតុងមួយចំនួនក្នុង ក្រុងរងនៅប្រេះស្រាំបាកបែកជាបណ្ដើរៗ មិនតែប៉ុណ្ណោះបើកបរក្នុងល្បឿនលឿនតាមផ្លូវជាតិលេខ៥ក្រុមអ្នកបើកបរទាំនោះមិនបានយកតង់ឬស្បៃគ្របពីលើអាចម៍ធ្វើឲ្យអាចម៏ដីធា្លក់លើផ្លូវជាតិផងដែរ ។

ពលរដ្ឋលើកឡើងបញ្ជាក់ថា:ពួកគាត់មានការអាណិតអាសូដល់អភិបាល ក្រុងបានចំណាយទាំពេលវេលា​ និងថវិការទៅទិញរថយន្តបូមធូលីក្រៅប្រទេសមកដើម្បីសំអាតផ្លូវជាតក្នុង ក្រុងតែផ្ទុយទៅវិញធូលីនៅតាមផ្លូវជាតិលេខ៥នៅបន្តហុយដ ដែលនេះបញ្ជាក់ថាដោយសារតែគ្មានការការចូលរួមថែរក្សារបស់ពួកគេ ។ ម្យ៉ាងសណ្ដាប់ធ្នាបក៏បាត់បង់់ព្រោះថាកន្លងមកក្រុមរថយន្តខាងលើនេះបង្ករគ្រោះថ្នាក់ចរាចរណ៏ដល់អ្នកធ្វើដំណើររហូតដល់បាត់បង់ជីវិតផងដែរ ។

ការដឹកជញ្ជូនរាល់ថ្ងៃរបស់ក្រុមរថយន្តខាងលើដើម្បីផលប្រយជន៏ខ្លួនធ្វើឲ្យបាត់បង់ផលប្រយោជន៏ជាតិ ហើយពួកគាត់រងចាំមើលថាតើគណៈបញ្ជាការឯកភាព ក្រុង ខេត្តមានវិធានការដែរឬទេ ចំពោះការខូចខាតផ្លូវរថភ្លើ ដែលក្រុមរថយន្តដឹកដីបើបំផ្លាញ ។

ពួកគាត់បញ្ជាក់ថា៖បញ្ហារថយន្តខាងលើ ដែលបើកបររំខាងនក្នុងការរស់នៅដល់ពួកគាត់នេះពួកគាត់បានជូនដំណឹងដល់អាជ្ញាធរក្នុងមូលដ្ឋានក៏ដូចជាសមត្ថកិច្ចដែរតែការជូនដំណឹងរបស់ពួកគាត់គ្មានឃើញអាជ្ញាធរឬសមត្ថកិច្ចឬមន្ត្រីជម្នាញណាមានវិធាន់ការនោះទេ ព្រោះថារថយន្តដឹកដីខាងលើមានខ្សែធំៗដូច្នេះពួកគាត់ថ្នាក់ត្រឹមភូមិ សង្កាត់មិនមានហ៊ានទៅប្រាប់ពួកគេដែរ ។

ជុំវិញករណីពលរដ្ឋលើកឡើងខាងលើនេះលោកអភិបាល ក្រុងប៉ោយប៉ែតសាន ស៊ានហូមិនអាចសំការបកស្រាយបាយឡើយទូរសព្ទ័ចូលគ្មានអ្នកទទួល ។

ចំណែកអ្នកមើលការខុសត្រូវរថភ្លើនៅចំណុចខាងលើលោកអ៊ុន រស្មីបញ្ជាក់ថាផ្លូវរថភ្លើងនៅចំណុចខាងលើនោះមិនអាចឲ្យរថភ្លើងធ្វើដំណើរឆ្លងកាត់បានឡើយ ព្រោះថាកំណល់​ និងដែកបានរបូតញែកដែកពីកំណល ព្រោះមិនអាចទ្រ​ និងទម្ងន់រថយន្តដឹកដីបានទេក្នុងមួយថ្ងៃៗបើកឆ្លងកាតរាបរយគ្រឿង ម្យ៉ាងទៀតលោកក៏បានរាយកាប្រាប់ទៅមេតំបន់ផងដែរ ៕ វណ្ណា

 

 


ចែករំលែក៖