ខេត្តកំពង់ធំ៖ នៅវេលាម៉ោង១៥និង៤០នាទី ថ្ងៃច័ន្ទ ៥រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ ២៦៤A ភូមិរស្មីរំដោះ ឃំុសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរ ម៉ូតូបុករថយន្ត ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់បុរសម្នាក់ស្លាប់ ។
ម៉ូតូម៉ាកហុងដាគុប ពណ៌ទឹកប៉ិច ស្លាកលេខ រលប់ (បើកបរទិសដៅពីលិចទៅកើត) ដោយឈ្មោះ ចាប.ភី ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិអូររំចេក ឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ) (មិនពាក់មួកសុវត្ថិភាព) ។
ឯរថយន្តម៉ាក តាកូម៉ា ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2W.4815 (បើកបរពីកើតទៅលិច) ដោយឈ្មោះ ស៊ុន ឯម ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិដំណាក់ព្រីង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍) ។
មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូ បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ បានរេចង្កូត ចូលទៅបុករថយន្ត ដែលកំពុងចរាចរក្នុងគន្លងផ្ទុយទិស ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ និងប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ ចំណែកវត្ថុតាងម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ៕ ប៊ុនរិទ្ធី