ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ស្រវឹងស្រាដើរធ្លាក់ទឹកប្រឡាយលង់ស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសចំណាស់ម្នាក់ លង់ទឹកស្លាប់វេលាម៉ោង១៦និង២០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ ហួន ងឿន ភេទប្រុស អាយុ៥៤ឆ្នាំ ស្ថិតនៅភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

មូលហេតុ ស្រវឹងស្រាដើរធ្លាក់ទឹកប្រឡាយបណ្តាលឲ្យលង់ស្លាប់។

ក្រោយកើតហេតុសមត្ថកិច្ចធ្វើកោសល្យវិច័យរួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតមែន រួចក៏ប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖