ពិតណាស់ សុខទុក្ខរបស់បងប្អូនកូនក្មួយកម្មករ គឺជាសុខទុក្ខផ្ទាល់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។ ក្រោយពីបានអញ្ជើញវិលត្រឡប់មកពីបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលសំខាន់ៗមួយចំនួននៅ ក្រៅប្រទេសរួចហើយ នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកជួបសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ ៦,៧៨៥នាក់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
សម្តេចតេជោ ត្រូវបានបងប្អូនកូនក្មួយកម្មករសុំឱប ថើប និងថតរូបអនុស្សាវរីយ៍។ ការគោរពស្រឡាញ់របស់បងប្អូនកូនក្មួយកម្មករចំពោះ សម្តេចតេជោ គឺមានទំហំធំធេងបំផុត។ បងប្អូនកូនក្មួយកម្មករមានជំនឿទុកចិត្តលើការដឹកនាំរបស់ សម្តេចតេជោ ដែលបានធ្វើអោយកម្មករមានការងារធ្វើ មានប្រាក់ខែសមរម្យ និងទទួលបាននូវអត្ថប្រយោជន៍កាន់តែច្រើនឡើងៗដែលបានធ្វើអោយជីវភាពរស់នៅកាន់តែធូរធារ។
សម្តេចតេជោ ហ៊ុន សែន គឺជាក្តីសង្ឃឹមរបស់បងប្អូនកូនក្មួយកម្មករគ្រប់ទីកន្លែង!
ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ