ព័ត៌មានទាន់ហេតុការណ៍៖

ដោះលែងជនបរទេសដែលបង្ហោះរូបអាសអាភាសនិងវាយសង្សារផ្អើលហ្វេសប៊ុក

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបង្ហោះរូបអាសអាភាស និងវាយសង្សារជនសង្ស័យជាជនជាតិអុីស្រាអែលម្នាក់ត្រូវបានលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញដោះលែងវិញយ៉ាងស្ងៀមស្ងាត់បាត់ទៅហើយ ។

បើតាមសមត្ថកិច្ចជនសង្ស័យមាន ឈ្មោះ Tom Stienments ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិអុីស្រាអែល ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចព្រហ្ម ទណ្ឌកម្រិតស្រាល នៃក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីហិង្សា និង បង្ហោះរូបអាសអាភាសរបស់ជនរងគ្រោះជាសង្សារ។

ករណីនេះ គេបានកត់សម្គាល់ថា នៅពេលបញ្ជូនខ្លួនជនសង្ស័យទៅឲ្យព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញលោក ហ៊ឹង ប៊ុនថន ចាត់ការតាមច្បាប់ ក៏មានជនរងគ្រោះធ្វើសន្និសីទកាសែត នៅមុខសាលាដំបូងរាជធានីភ្នំពេញផងដែរ ដើម្បីអំពាវនាវរកយុត្តិធម៌ ដែលខ្លួន រងការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តពី សំណាក់ជនសង្ស័យជាសង្សារ ។

ប៉ុន្តែទីបំផុតជនរងគ្រោះនៅតែរង គ្រោះ ព្រោះជនសង្ស័យត្រូវបានដោះលែង ឲ្យមានឱកាសដើរវាយតប់និងប្រព្រឹត្តបទល្មើសដូចដើមដែលការដោះលែងជន សង្ស័យបែបនេះ ហាក់ពុំបានផ្តល់តម្លៃ ដល់ការឈឺចាប់និងការខូចខាតរបស់ជន រងគ្រោះ រួមទាំងបង្ហាញពីការមិនយកចិត្តទុកដាក់ចំពោះវប្បធម៌ប្រពៃណីរបស់ជាតិខ្មែរទាល់តែសោះ ។

សូមរំឭកថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៥និង៣០នាទីល្ងាច កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចំនួន៦នាក់ដឹកនាំដោយលោកឧត្តមសេនីយ៍ ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាន ទទួលផែន បានអនុវត្តដីកាបញ្ជាឱ្យចូល ខ្លួនលេខ២៩១ អ.យ.ឋ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ របស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ អនុវត្តលេីឈ្មោះ Tom Stienments ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិ អុីស្រាអែលករណីបរិហាកេរ្តិ៍ជាសាធារណៈ (តាមប្រពន្ធ័ហ្វេសប៊ុក)៕ ហេង សូរិយា


ចែករំលែក៖