រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បានបញ្ជាក់ថា ប្រធានា ធិបតីស៊ីរី លោក បាសា អាល់អាសាដ នៅទីបំផុតនឹងត្រូវលាលែងចេញពីតំណែង និងត្រូវបាត់បង់អំណាចដោយសារតែពលរដ្ឋស៊ីរីអស់ទំនុកចិត្ត។
លោក Mattis បានបញ្ជាក់ថា «យើង បានរកឃើញមូលហេតុថា លោក អាល់ អាសាដ នឹងត្រូវបោះបង់តំណែងប្រធានា ធិបតី ដោយសារតែទំនុកចិត្តពីពលរដ្ឋត្រូវបានបាត់បង់ ក៏ដូចជាសហគមន៍អនុ្តរ ជាតិ»។ អាមេរិកបានសន្យាថា នឹងជួយ ដល់កម្លាំងទាហានប្រជាធិបតេយ្យស៊ីរី ដើម្បីដោះស្រាយបញ្ហាតាមទម្រង់នៃ ទីក្រុងហ្សឺណែវ ស្តីពីសន្តិភាពស៊ីរី។
ជាច្រើនលើកកន្លងមក រុស្ស៊ីបាន បញ្ជាក់ថា ជោគវាសនារបស់ប្រធានាធិប តីស៊ីរី គឺត្រូវបានកំណត់ដោយប្រជាពលរដ្ឋ ប្រទេសនេះផ្ទាល់។ ចំណែកបណ្តាប្រទេស លោកខាងលិច ពិសេសគឺអាមេរិកបាន ទាមទារឲ្យលោក អាល់អាសាដ ចុះចេញពីតំណែងជាមធ្យោបាយក្នុងការដោះស្រាយវិបត្តិនៅស៊ីរី។
កាលពីពាក់កណ្តាលខែកញ្ញា រដ្ឋមន្ត្រី ការបរទេសអាល្លឺម៉ង់ លោក Heiko Maas បានប្រកាសថា រដ្ឋាភិបាលអាល្លឺម៉ង់មិន អាចទទួលយកនូវដំណោះស្រាយនយោបាយយូរអង្វែងក្នុងពេលដែលលោក អាល់អាសាដ នៅបន្តកាន់អំណាចនោះ ឡើយ។
កាលពីដើមឆ្នាំ២០១៨ រដ្ឋមន្ត្រីការពារ ជាតិអាមេរិក James Mattis បានបញ្ជាក់នៅ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិប្រទេស សមាជិកណាតូនៅទីក្រុងប្រ៊ុចសែលថា ការណ៍ដែលអាមេរិកដកខ្លួនចេញពីស៊ីរី នោះគឺអាស្រ័យទៅលើភាពជោគជ័យនៃ កិច្ចពិភាក្សាសន្តិភាពរបស់អង្គការសហ ប្រជាជាតិ។
លោក Mattis បានបញ្ជាក់ទៀតថា អាមេរិកដកខ្លួនចេញពីស៊ីរី នោះនឹងបង្កឲ្យមានចន្លោះប្រហោងធ្វើឲ្យប្រធានាធិបតី អាល់អាសាដ និងសម្ពន្ធមិត្តឆ្លៀតឱកាស ក្នុងការវាយប្រហារ។
ស្ថានភាពនៅក្នុងប្រទេសស៊ីរី កាន់តែអាក្រក់ទៅក្នុងពេលដែលក្រុមភេរវកម្ម IS បានបើកការវាយប្រហារដណ្តើមទីតាំង គ្រប់គ្រង ហើយប្រមូលបានកម្លាំងរាប់ពាន់នាក់។ ការប្រមូលផ្តុំនោះ និងធ្វើឲ្យក្រុម ភេរវកម្មមានសមត្ថភាព នៅក្នុងការវាយ ប្រហារ ទៅលើកម្លាំងទាហានស៊ីរី នឹងបង្កើត ឲ្យមានសង្គ្រាមយូរអង្វែងគ្មានថ្ងៃបញ្ចប់ឡើយ៕ ម៉ែវ សាធី