ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​រង​ខណ្ឌមានជ័យ​អញ្ជើញ​បើកបវេសនកាលថ្មីនៅសាលាបឋមសិក្សាសន្សំកុសល

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាព្រឹក ម៉ោង ៧និង៣០ ថ្ងៃព្រហស្បតិ៍​ ៨រោច​ ខែអស្សុជ​ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី​ ០១​ ខែ វិច្ឆិកា​ ឆ្នាំ ២០១៨។

លោក ឌី រត្ន័ខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីបើក​បវេសនកាល​ និង​ ទិវាគ្រូបង្រៀន​ឆ្នាំ​សិក្សា​ ២០១៨-២០១៩​ និង​ អានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែល បានរៀបចំឡើង នៅសាលាបឋមសិក្សាសន្សំកុសល ដែល​មានសិស្សសរុបចំនួន​ ២២៤៤​ នាក់ ស្រី​ ១១៤៤​ នាក់​ លោកគ្រូ​ អ្នក​គ្រូ​ សរុប​ចំនួន​ ៦២​ នាក់​ ស្រី​ ៥១​ នាក់​​ ស្ថិតក្នុងភូមិ សន្សំកុសល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ដោយមានការចូលរួមពីសមាជិក ក្រុមប្រឹក្សា សង្កាត់​បឹងទំពន់ទី១ គណ:នាយក បឋមសិក្សាសន្សំកុសល អ្នកគ្រូ លោកគ្រូ ប្អូនៗសិស្សា​នុសិស្ស​ សប្បុរសជន និង អាណាព្យាបាលសិស្សច្រើនកុះករក្នុងពិធីនាព្រឹកនេះដែរ ។

បន្ទាប់មក លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ ក៏បានអានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធី​បវេសនកាល​ និង​ ទិវាគ្រូបង្រៀន​ឆ្នាំ​សិក្សា​ ២០១៨-២០១៩​ រួចមក ក៏បានឩបត្ថម្ភ ដល់នាយក សាលាបឋមសិក្សាសន្សំកុសល ចំនួន ៣០​ ម៉ឺនរៀល​ លោក​ សួស​ សារិន​ចៅសង្កាត់បឹងទំពន់ទី១​ ២០​ ម៉ឺនរៀល​ សរុប​ ៥០​ ម៉ឺន​រៀល​ សម្រាប់ទ្រទ្រង់នូវការជួសជុលបរិវេណសាលា​ និង​ សម្ភារសិក្សាមួយចំនួន សម្រាប់ផ្តល់ជូន សិស្សានុសិស្សដែលបាន ជាប់ចំណាត់ថ្នាក់ បន្ថែម ទៀតផងដែរ ៕ តាឡឹម


ចែករំលែក៖