ព័ត៌មានទាន់ហេតុការណ៍៖

ចូលលួចដែកអន្ទាក្នុងការដ្ឋានសំណង់បានហើយ តែរត់មិរួច ត្រូវសន្តិសុខឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពចូលទៅលួចដែកអន្ទា ក្នុងការដ្ឋានសំណង់បុរី ថៃ ឈុនគ្រី បានហើយតែរត់មិនរួចត្រូវសន្តិសុខឃើញទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច ។

ករណីនេះកើតឡើងកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១០ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង នៅចំណុចក្នុងការដ្ឋានសំណង់បុរី ថៃ ឈុនគ្រី ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

នគរបាលប្រាប់ថា ជនសង្ស័យឈ្មោះ យឿន ហ៊ុន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសារធាតុញៀន) ។

ដោយឡែកជនរងគ្រោះ ឈ្មោះ ចន្ទ័ ចរណៃ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសន្តិសុខយាមបុរី ថៃ ឈុនគ្រី ស្នាក់នៅផ្ទះលេខ ៧៤ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សម្ភារបន្សល់ទុក៖ កង់ពណ៌ក្រហមចំនួន ០១ របស់ជនសង្ស័យ និងដែកកញ្ចាប់ ចំនួន០៩ ។

ប្រភពពីជនរងគ្រោះជាសន្តិសុខបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ បានចេញពីបន្ទប់ជួលរបស់ ដោយជិះកង់ទៅដល់ចំណុចកើតហេតុ រួចជនសង្ស័យបានឈប់កង់ដើរចូលទៅក្នុងការដ្ឋានសំណង់បូរី ថៃឈុនគ្រី ហើយបានប្រមូលរើសយកដែកកញ្ចាប់អន្ទាដាក់ចូលក្នុងកាបូបស្ពាយ តែត្រូវបានបានជនរងគ្រោះ (សន្តិសុខយាមបុរី) ឃើញបានស្រែកថាចោរៗ រួចនាំគ្នាឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងធ្វើការសាកសួរតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕ តុង សីហា


ចែករំលែក៖