ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាគណ:អធិបតី​ចូលរួមសម្ពោធ​ដាក់តាំងជាផ្លូវការនៃពិព័រណ៌វិស័យ កសិកម្ម ការចិញ្ចឹមសត្វ និងបសុសត្វ នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ពិព័រណ៌វិស័យ កសិកម្ម ការចិញ្ចឹមសត្វ និងបសុសត្វAGRILIVESTOCK 2018 បានសម្ពោធដាក់តាំងជាផ្លូវការ​នាព្រឹកថ្ងៃទី​០១ ខែ វិច្ឆិកា​ ឆ្នាំ​២០១៨ នេះនៅមជ្ឈមណ្ឌលពិព័រណ៍ កោះពេជ្រ (DIECC) នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះត្រូវបានចូលរួមសម្ពោធដាក់តាំងជាផ្លូវការដោយ ឯកឧត្តម ​​វ៉េង​ សាខុន រដ្ឋមន្រ្តី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ។​​ ជាមួយគ្នានេះក៍មានការប្រារព្ធកម្មវិធីប្រគល់ពានរង្វាន់ជូនដល់ម្ចាស់ជ័យលាភីសម្រាប់កម្មវិធី​ ពានរង្វាន់វិស័យផលិតកម្មកសិកម្ម សុខភាពសត្វ និងផលិតកម្មសត្វឆ្នាំ ២០១៨ ផងដែរ ។

ដោយសហការជាមួយ AGRIFOOD 2018 – ពិព័រណ៍ផលិតកម្មម្ហូបអាហារនិងកសិកម្ម របស់កម្ពុជាដោយអ្នកទស្សនាជាង 6.000 នាក់រួមមាន កសិករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ អ្នកផលិតចំណីសត្វពេទ្យសត្វអ្នកកែច្នៃអ្នកជំនួញច្រើនទៀត ត្រូវបានរំពឹងថានឹងចូលរួម ទស្សនាពិព័រណ៌រយៈពេល 03 ថ្ងៃនេះដែលពួកគេនឹងមានឱកាសបានទស្សនាផលិតផលថ្មីជាមួយនិងបច្ចេកវិទ្យាចុងក្រោយបំផុត ពីសំណាក់ក្រុមហ៊ុនដាក់តាំងមកពី

អន្ដរជាតិធំ ៗ រួមមាន LAY HONG BERHAD, AGCO GSI, BIG DUTCHMAN, VALLI S.P.A, NUTRICOMM ASIA PTE LTD, GARTECH ,ALTUNTAS, SALMET , PRESTIGE FEED MILLS , CLEARWATER , NATIONAL RENDERERS , CHIN CHIN, SUNCUE, HUNAN YINGCHUN, CHANHEN CHEMICAL , HENAN RUNHE , JIANGSU,BUHLER ,Agri-Master , MAKITA , C.P. CAMBODIA, Mong Riththy Group,… ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ (MAFF) បានឱ្យដឹងថាពីឆ្នាំ 2016 ដល់ឆ្នាំ 2024 តម្រូវការសាច់របស់កម្ពុជានឹងកើនឡើងពី 14,6 ភាគរយចំនួន 280.000 តោនទៅ 328.085 តោនក្នុងមួយឆ្នាំ។តម្រូវការកើនឡើងយ៉ាងខ្លាំងនេះបានជួយជំរុញអោយប្រាក់ចំណូលរបស់កសិករនិងអ្នកផលិតមានការកើនឡើងផងដែរ។

លោក Richard Yew អនុប្រធានប្រចាំតំបន់របស់ក្រុមហ៊ុន AMB Tarsus Events Group អ្នករៀបចំពិព័រណ៍នេះបានអោយដឹងថាយើងមានមោទនភាពក្នុងការរៀបចំព្រឹត្តិការណ៍នេះជាថ្មីម្តងទៀតហើយសូមអរគុណចំពោះការគាំទ្រ និងសហការពីខាងក្រសួងនិងអ្នកនៅ ក្នុងវិស័យនេះទាំងអស់។ យើងសង្ឃឹមថាអ្នកជំនាញក្នុងស្រុកដែលបានចូលរួម នៅទីនេះនឹងចូលរួមធ្វើឱ្យវិស័យមួយនេះកាន់តែមានសក្តានុពលស្របពេលវិស័យកសិកម្មនៅកម្ពុជាកំពុងតែអភិវឌ្ឍហើយវិស័យនេះ បានចូលរួមលើកម្ពស់ដល់ការរស់នៅរបស់ប្រជាកសិករ មួយផ្នែកធំនិងអ្នកធ្វើអាជីវកម្មដែលពាក់ព័ន្ធផងដែរ។ ជារួមយើងសង្ឈឹមយ៉ាងមុតមាំថាពិព័រណ៍នេះនិងរួមជាចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្មបន្ថែមសម្រាប់បច្ចុប្បន្ន​និង នាពេលអនាគតសម្រាប់ប្រទេសកម្ពុជា ។​

ពិព័រណ៍នេះនិងបង្ហាញអំពីផលិតផលពាក់ព័ន្ធនឹង ចំណីសត្វនិងសារធាតុបន្ថែម ឧបករណ៍កិនស្រូវ ប្រព័ន្ធវេចខ្ចប់ និងប្រព័ន្ធបង្កបង្កើនផល ឧបករណ៍ផលិតកម្មបសុសត្វ … ហើយក៍ជាឱកាសល្អក្នុងការកសាងទំនាក់ទំនងអាជីវកម្មផងដែរដោយសារតែមានអ្នកតាំងពិព័រណ៍ជាច្រើនកំពុងស្វែងរកដៃគូអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ៕ស តារា


ចែករំលែក៖