ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកលើសទម្ងន់ និងខុសលក្ខណៈបច្ចេកទេសគេចពីការត្រួតពិនិត្យរបស់សមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ស្របពេលដែលកម្លាំងចម្រុះរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ផ្តើមត្រួត​ពិនិត្យលក្ខណៈ​បច្ចេកទេស​យានយន្ត ​ត្រួតពិនិត្យការដឹក​ជញ្ជូន​អាចម៍​ដី​ ក្រួស ថ្ម​ ខ្សាច់​ ​មិនគ្រប និង​រឹតបណ្ដឹងការ​អនុវត្តន៍ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅតាមគោលដៅផ្លូវជាតិលេខ១ ក្នុងភូមិសា្តស្ត្រខណ្ឌច្បារអំពៅ បានធ្វើឲ្យម្ចាស់យានយន្ត និងអ្នកបើកបរប្រតិបត្តិតាមគោលការណ៍ណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននោះឡើយ បែរជានាំគ្នាគេចវេះពីការត្រួតពិនិត្យរបស់សមត្ថកិច្ចចម្រុះទៅវិញ ។

ទោះជាមានការណែនាំយ៉ាងណាក៏ដោយ បញ្ហារថយន្តដឹកលើសទម្ងន់ បញ្ហារថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដឹកសំពីងសំពោង និងបញ្ហារថយន្តដឹកដីដឹកខ្សាច់កំពប់លើផ្លូវធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈនៅតែកើតមានដដែល ភាគច្រើនកើតឡើងនៅចន្លោះម៉ោងដែលកម្លាំងចម្រុះសំរាក ពេលថ្ងៃត្រង់ កើតឡើងនៅពេលកម្លាំងចម្រុះដកចេញពីគោលដៅ ជាពិសេសកើតឡើងនៅពេលយប់តែម្តង ។ គ្រប់យានយន្តដែលបំពាននឹងគោលការណ៍ណែនាំច្រើនធ្វើចរាចរលើផ្លូវជាតិលេខ១ ពេលណាសមត្ថកិច្ចដាក់គោលដៅក្រុមរថយន្តខុសលក្ខណៈបច្ចេកទេស រថយន្តដឹកលើសទម្ងន់ និងរថយន្តដឹកសំពីងសំពោងឈប់ចតតម្រៀបគ្នានៅលើចិញ្ចើមផ្លូវជាតិទាំងសងខាងមិនខ្វល់ពីការធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈឡើយ ។

ជាថ្មីម្តងទៀតពេញ១ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ កម្លាំងចម្រុះរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកយុទ្ធការត្រួត​ពិនិត្យលក្ខណៈ​បច្ចេកទេស​យានយន្ត ​ត្រួតពិនិត្យការដឹក​ជញ្ជូន​អាចម៍​ដី​ ក្រួស ថ្ម​ ខ្សាច់​ ​មិនគ្រប និង​រឹតបណ្ដឹងការ​អនុវត្តន៍ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅលើផ្លូវជាតិលេខ១ ជិតវត្តចម្ប៉ា សង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ ។

បន្ទាប់ពីដឹងថា មានកម្លាំងចម្រុះត្រួតពិនិត្យ លក្ខណៈ​បច្ចេកទេស​យានយន្ត ត្រួតពិនិត្យការដឹកជញ្ជូនលើសទម្ងន់ផ្ទុក ត្រួតពិនិត្យការដឹក​ជញ្ជូន​អាចម៍​ដី​ ក្រួស ថ្ម​ ខ្សាច់​ ​មិនគ្រប និង​រឹតបណ្ដឹងការ​អនុវត្តន៍ច្បាប់​ចរាចរណ៍​ផ្លូវគោក បានធ្វើឲ្យយានយន្តជាច្រើនគ្រឿងឈប់ចតតម្រៀបគ្នានៅលើចិញ្ចើមផ្លូវជាតិលេខ១ នៅចម្ងាយប្រមានជា៥០០ម៉ែត្រពីគោលដៅត្រួតពិនិត្យ ដើម្បីបញ្ជៀសពីការចាប់ផាកពិន័យ និងធ្វើកិច្ចសន្យាឲ្យកាត់ទ្រុងចេញ ។

តាមការបញ្ជាក់របស់សមត្ថកិច្ច យានយន្ត ដែលគេចវេចពីការត្រួតពិនិត្យរបស់កម្លាំងចម្រុះនេះអាចបណ្តាលមកពីម្ចាស់យានយន្តឬក៏អ្នកបើកបរគ្មានឯកសារគ្រប់គ្រាន់ស្របទៅតាមគោលការច្បាប់ ទើបមិនចូលឲ្យសមត្ថកិច្ចត្រួតពិនិត្យ ពេលកម្លាំងចម្រុះដកចេញទើបរថយន្តទាំងអស់នេះធ្វើចរាចរ ៕ សណ្តោស


ចែករំលែក៖