ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរសម្នាក់អណ្ដែតទឹកមកទើរក្រោយសណ្ឋារគារកាំបូតឌីយ៉ាណា

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋដើរលេងនៅតាមមាត់ទន្លេ ប្រទះឃើញសពអណ្ដែតទឹកនៅក្រោយសណ្ឋារគារកាំបូតឌីយ៉ាណា រួច ក៏រាយការជូនសម្ថតកិច្ចឲ្យមកចុះពិនិត្យ ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅពីម៉ោង១០និង៣០នាទីថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០១៨នៅក្រោយសណ្ឋារគារកាំបូតឌីយ៉ាណា សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព៌ត័មានពីអ្នកឃើញហេតុការបានប្រាប់ឲ្យដឹងថាគឺពួកគាត់បាននាំគ្នាដើរលេងតាមមាត់ទន្លេហើយពេលដើរមកដល់ចំណុចក្រោយសណ្ឋារគារកាំបូតឌីយ៉ាណា ក៏ប្រទះឃើញសាកសពមិនដឹងអណ្ដែតមកពីណាទេមកទើរនៅមាត់ច្រាំងទន្លេក្រោយសណ្ឋារគារកាំបូតឌីយ៉ាណានេះ ហើយភ្លាមៗនោះពួកគាត់បានរាយការណ៍ទៅសម្ថតកិច្ចប៉ុស្តិ៍ជ័យជំនះឲ្យមកចុះពិនិត្យនៅកន្លែងកើតហេតុ ។

បន្ទាប់ពីកើតហេតុសម្ថតកិច្ចប៉ុស្តិ៍ចុះមកដល់ ក៏បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលបច្ចេកទេសកោសល្យវិច័យក្រុងឲ្យចុះមកពិនិត្យ ។ បន្ទាប់ពិនិត្យហើយខាងនគរបាលបច្ចេកទេសកោសល្យវិច័យក្រុងបានប្រាប់ឲ្យដឹងថា សពជនរងគ្រោះពិតស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែន ។

នៅក្នុងខ្លួនសាកសពសម្ថតកិច្ចរកឃើញអត្តសញ្ញណប័ណ្ឌមួយសន្លឹក និងកាតគ្រីម៉ូតូដែលមានឈ្មោះ ឃ្លោក រស្មី ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះលេខ៤ ផ្លូវ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សាកសពត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីស្វែងរកក្រុមគ្រួរសាពមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីយ ៕ ជ្រោយពេជ្រ


ចែករំលែក៖