ព័ត៌មានទាន់ហេតុការណ៍៖

សិស្សវិទ្យាល័យកំពង់សំរោងម្នាក់ ជិះម៉ូតូដួលម្នាក់ឯង សង្ស័យប្រើប្រាស់ល្បឿនលឿន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សិស្សវិទ្យាល័យកំពង់សំរោងម្នាក់ បានជួបករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូដួលសន្លប់ស្ដូកស្ដឹងនឹងកន្លែង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរនាំគ្នាជួយសង្គ្រោះកាលពីវេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី១ វិច្ឆិកា ២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ខាង​មុខ​បន្ទាយ​ផ្នែក​សឹក​រង​ក្រុង​បា​វិត ស្ថិត​ក្នុងភូមិ​ត្រពាំង​ផ្លុ​ង​ សង្កាត់​បាទី​ ក្រុង​បា​វិត​។

បើតាមសមត្ថកិច្នគរបាលក្រុងបាវិតបានឲ្យដឹងថា សិស្សដែលរងគ្រោះមានឈ្មោះរស់ សុ​ផា​រី អាយុ​១៨​ឆ្នាំ ​ជាជាសិជាសិស្សវិទ្យាល័យកំពង់សំរោង មាន​ម្តាយ​ឈ្មោះ​ចាប សោសោភណ្ឌ័ មានទីលំ នៅ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ដោយជិះម៉ូតូមួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពាក់​ស្លាក​លេខ ស្វាយ​រៀង ១M-៦៦១៤ ពណ៌សលាយខ្មៅ ខូចខាតយ៉ាងដំណំ។

តាមសាក្សីបានឲ្យដឹងថា មុន​ពេល​កើតហេតុ ឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងលើកំណាត់ផ្លូវជាតិលេខ១ ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត ​ក្នុងល្បឿនយ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​រេចង្កូតចាប់​ហ្វ្រាំង បណ្តាល​ឲ្យ​ម៉ូតូ​ដួល​បោក​ក្បាល​ទៅ​លើ​ថ្នល់​ខ្ទាត​មនុស្ស​ចេញពី​ម៉ូតូ​៤​ទៅ​៥​ត្រឡប់​ប៉ើង​ចម្ងាយ​៥​ម៉ែត្រ បណ្តាល​ឲ្យ​បែក​មាត់​បែកក្បាល​របួសធ្ងន់​សន្លប់​នៅ​នឹង​កន្លែង​។

ក្រោយមក ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​មក​ជួយ​ធ្វើ​ចលនា​ដៃជើង និងរាយការណ៍មកសមត្ថកិច្ច និងហៅរថយន្តសង្គ្រោះ ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ជីភូដើម្បីសង្គ្រោះ ៕ យឹម សុថាន


ចែករំលែក៖