ព័ត៌មានទាន់ហេតុការណ៍៖

សម្ពោធទីបញ្ជាការវិស្វកម្មកងទ័ពជើងគោក អំណោយរបស់សម្តេច តេជោ

ចែករំលែក៖

ខេត្តតាកែវ៖ បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក នៃកងយោធ ពលខេមរភូមិន្ទ មានមូលដ្ឋានឈរជើងក្នុងភូមិសាស្ត្រត្រាំខ្នា ស្រុកបាទី ខេត្តតាកែវ បានដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការនៅអគារទីបញ្ជាការ ១ខ្នងកម្ពស់២ជាន់ ជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បញ្ជាការដ្ឋានវិស្វកម្មកងទ័ព ជើងគោក កាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្រោមអធិបតី ភាពនាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋ មន្ត្រីទទួលបន្ទុកបេសកកម្មពិសេសសម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកកិច្ចការមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការងារវិស្វ កម្ម នៃ ខ ភ ម នឹងការចូលរួមពីសំណាក់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជា ការកងទ័ពជើងគោក នឹងថ្នាក់ដឹកនាំក្នុងបញ្ជាការដ្ឋានកងទ័ព ជើងគោកជាច្រើនរូបទៀត ។

ឧត្តមសេនីយ៍ឯក អ៊ុច វណ្ណថា មេបញ្ជាការរងកងទ័ពជើងគោកនឹងជាមេបញ្ជាការបញ្ជាការដ្ឋាន វិស្វកម្មកងទ័ពជើងគោក បញ្ជា ក់ក្នុងសុន្ទរកថាស្វាគមន៍និងរបាយការណ៍ថា: អគារទីបញ្ជា ការ ១ ខ្នងកម្ពស់២ជាន់រៀងជាអក្សរ T ដែលដាក់សម្ភោធឲ្យប្រើប្រាស់នៅពេលនេះមានទំហំ ១,៤៨៨,០៨ម៉ែត្រការ៉េ រចនាឡើងជារៀងអក្សរតេ តាមរចនាបទខ្មែរ មានហោជាង ៤តំណា ងឲ្យព្រហ្មវិហារធ៌ម ទាំង៤ ជាន់ទី១ មាន៨បន្ទប់ ស្មើនិង៨ការិ យាល័យ និងសាលប្រជុំ១ អាចផ្ទុះមនុស្សបាន៦៥នាក់។

ជាន់ទី២ មានបន្ទប់ធ្វើការចំនួន៨ បន្ទប់មេបញ្ជាការ មេបញ្ជា ការរង បន្ទប់ការិយាល័យ នឹងបន្ទប់បដិសណ្ឋារកិច្ច អាចផ្ទុកមនុស្សបាន៦៥នាក់ ចំណាយអស់ទឹកប្រាក់ប្រមាណ ៣១៩. ៩៣៧,២ដុល្លារអាមេរិក ត្រូវដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ ស្របពេលដែលថ្នាក់ដឹកនាំ នាយទាហាននាយ ទាហានរងនិង ពលទាហាន គ្រប់បណ្តាកងឯកភាពចំណុះបញ្ជា ការដ្ឋានកងទ័ពជើងគោកនៅទូទាំងប្រទេស កំពុងចូល រួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ ទិវាបុណ្យឯករាជ្យ ជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ០៩ វិច្ឆិកា ១៩៥ ៤ ០៩ វិច្ឆិកា ២០១៨ ដោយឡែកបានចូលរួមរំលឹកខួបគម្រប់ ២០ ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ២៤មករា ១៩ ៩៩ -២៤មករា២០១៩ ។

ក្នុងពិធីនោះបន្ទាប់ពីបានទស្សនាផ្ទាំងរូបភាពស្តីពីសកម្មភាពរប ស់កងវិស្វកម្ម នឹងកាត់ខ្សែបូរសម្ភោធសមិទ្ធិផលនានារួចមក នាយឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រី មាស សុភា បានប្រកាសផ្តល់ដល់កងវិស្វកម្មកងទ័ពជើងគោកនូវថវិការបស់លោកផ្ទាល់ចំនួន ១០០០០ ដុល្លារ, ថវិកាលោកនាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចំនួន ១០០០០ដុល្លារ, ថវិការបស់លោក វង្សី វិសុទ្ធ ១០០០០ដុល្លារ និងផ្តល់អំណោយរបស់សម្តេចតេជោហ៊ុន សែន ដល់មន្ត្រីយោធាចូលនិវត្តន៍ចំនួន ៣១ នាក់ក្នុងម្នាក់ថវិកា១០០០០០រៀល ព្រមទាំងផ្លល់នូវប្លង់ដីដល់គ្រសារទ័ពចំនួន១១៤គ្រួសារផងដែរ ៕ សុខដុម


ចែករំលែក៖