ខេត្តកំពង់ធំ៖ បុរសស្រវឹងខួបម្នាក់ ជេរប្រមាថ គំរាមគំហែងសម្លាប់ដោយប្រើអាវុធ(កាំបិត ពូថៅ )និងប៉ុនប៉ងប្រើហឹង្សាទៅលើអ្នកដទៃ តាមបណ្តឹងពលរដ្ន១២នាក់ ហេតុការណ៍នេះកើតនៅ ថ្ងៃទី ៣០និង៣១ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង ២២និង ៣០នាទី នៅ ក្នុងភូមិអូសួរស្តី ឃុំ ស្រុកបារាយណ៍ឲ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យឈ្មោះ ឌិន កក្កដា ហៅ ណែត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ ឃុំកើតហេតុខាងលើ។
ឯជនរងគ្រោះចំនួន ១២នាក់ ទី១-ឈ្មោះគឹម ធុយ ភេទ ប្រុស អាយុ៤៩ឆ្នាំ ទី ២ ឈ្មោះ អាំ យ័ន ភេទ ប្រុស អាយុ៣៦ឆ្នាំ ទី ៣ ឈ្មោះ ឃុត ជីន ភេទ ប្រុស អាយុ ៤០ឆ្នាំ ទី៤ អ៊ុន ផុន ភេទ ប្រុស អាយុ ៤២ឆ្នាំ ទី៥ ឈ្មោះ គង់ ខរត ភេទ ប្រុស អាយុ២៥ឆ្នាំ ទី ៦ ឈ្មោះ លឹម ជា ភេទ ស្រី អាយុ ៥៣ឆ្នាំ ទី៧ ឈ្មោះ ពៅ ផៃ ភេទ ស្រី អាយុ ៦៤ឆ្នាំ ទី ៨ ឈ្មោះ អួន ស៊្រុន ភេទ ស្រី អាយុ ៦៤ឆ្នាំ ទី ៩ ឈ្មោះ ប៉េ ពឿន ភេទ ស្រី អាយុ ៤៦ឆ្នាំ ទី១០ ឈ្មោះ ងួន សៀត ភេទ ស្រី អាយុ៣៦ឆ្នាំ ទី១១ឈ្មោះ យាំ ថែ ភេទ ស្រី អាយុ ២៩ឆ្នាំ ទី ១២ ឈ្នោះ ជីន សុខភៀង ភេទ ស្រី អាយុ ២៦ឆ្នាំ ទាំងអស់គ្នារស់នៅជុំវិញផ្ទះជនសង្ស័យក្មុងភូមិកើតហេតុ។
មុនពេលកើតហេតុជនសង្ស័យនិងបងថ្លៃឈ្មោះឆេង ឈីម ភេទប្រុស អាយុ៣៥ឆ្នាំ ផឹកស៊ីស្រវឹកចាក់ធុងបាស់រំខាន ស្រែកឡូឡា គំរាមគំហែង និង ទាញកាំបិត ពូថៅ រកកាប់អ្នកជិតខាង(ជាច្រើនដងហើយ)ពេលនោះកម្លាំប្រជាការពារ និងនគរបាលប៉ុស្តិ៍ទៅហាមឃាត់ត្រូវជនសង្ស័យ ទាញកាំបិត ពូថៅ គំរាមរកកាប់ទៀត ។
លុះដល់ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ផឹកស្រាស្រវឹងស្រែកឡូឡារករឿងអ្នកជិតខាងម្តង ទៀត ទើបជនរងគ្រោះទាំង១២នាក់មកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីអោយសមត្ថកិច្ចឃ្លាំចាំ រហូតដល់ម៉ោង១៤,00នាទី ទើបឃាត់ជនសង្ស័យ និងវត្ថុតាងបាន និង រក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកបារាយណ៍ ។
សមត្ថកិច្ចថា មូលហេតុ ស្រវឹង និង សង្ស័យមុខសញ្ញាលួចទ្រព្យសម្បត្តិផង ៕ ប៊ុនរិទ្ធី