ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េឆ្លងផ្លូវត្រូវរថយន្តកុងតឺន័រកៀរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តកូរ៉េមួយគ្រឿងបើកឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តកុងតឺន័របើកកៀរបណ្តាលឲ្យរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវកៀរបជាប់ហើយរថយន្តកុងតឺន័រគេចបាត់ ។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ​២០១៨​ នៅចំណុចមុខសាលាសង្កាត់ចោមចៅទី៣​ តាមបណ្តោយផ្លូវជាតិលេខ៤​ ស្ថិតក្នុងភូមិថ្នល់បំបែក​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុ គេបានឃើញរថយន្តកូរ៉េ​ ពណ៌ស​ពាក់ស្លាកលេខភ្នំពេញ2M 8041 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងចេញពីច្រសាលារៀនសុវណ្ណភូមិ​ ក្នុងទិសដៅពីត្បូងទៅជើង​ ហើយបានឆ្លងផ្លូវជាតិលេខ៤​ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងធ្វើដំណើតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីកើតទៅលិចក៏បានកៀរចំថ្ពាល់រថយន្តកូរ៉េខាងស្តាំ ហើយបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យគៀបជាប់រងការខូចខាតអស់មួយកង់ ។

សាក្សីដដែលបានបន្តថា​ ភ្លាមនោះរថយន្តកុងតឺន័របានបើកគេចខ្លួនបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុវាស់វែងយកទៅរក្សាទុកនៅការិយ៉ាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖