ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិឥណ្ឌាម្នាក់ ដេកស្លាប់ ក្នុងបន្ទប់សណ្ឋាគារយីហោ ប៉ាស៊ីហ្វិក ជាន់ទី៤

ចែករំលែក៖

ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់បីកម្លាំងសមត្ថកិច្ចចម្រុះ បានបង្កើតគណៈកម្មាការត្រួតពិនិត្យទីតាំងសណ្ឋាគារយីហោ ប៉ាស៊ីហ្វិក ក្រោយមានករណីបុរសជនជាតិឥណ្ឌាម្នាក់ដេកស្លាប់ នៅក្នុងបន្ទប់៤០៩ ជាន់ទី៤ ស្ថិតនៅផ្ទះលេខ២៣៤ ផ្លូវលេខ១៥៤ កែងនឹងផ្លូវព្រះមុនីវង្ស ភូមិ៦ ក្រុម៣៩ សង្កាត់ផ្សារថ្មីទី២ ខណ្ឌពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោ៥និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា សពឈ្មោះ Ramana than Ashok kuma ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិ India មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែន (passport ) លេខ H:៧៣៣៦៥១៣ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌ សហការជាមួយនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ព្រមទាំងការិយាល័យអន្តោប្រវេសន៍ ដើម្បីបង្កើតគណៈកម្មាធិការ ធ្វើកោសលវិច័យពិនិត្យសាកសព ។ ជាលទ្ធផលតាមការសន្និដ្ឋានរបស់ការិយាល័យជំនាញបច្ចេកទេស បានបញ្ជាក់ថាសពជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង អាចបណ្តាលមកពីជំងឺលើសឈាម ។ បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនប្រពន្ធជនរងគ្រោះយកទៅតម្កល់នៅមន្ទីរខ្មែរសូវៀត ហៅពេទ្យរុស្ស៊ី ៕ ស តារា


ចែករំលែក៖