ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអធិការដ្ឋាននគរបាលស្រុកពួកបង្ក្រាបបទល្មើសល្បែងស៊ី ជល់មាន់មួយកន្លែង ឃាត់បានមនុស្ស២នាក់និងវត្ថុតាងមួយចំនួន

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលស្រុកពួកបានបង្ក្រាបបទល្មើសល្បែងស៊ី ជល់មាន់មួយកន្លែង កាល់ពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង១៥:១៥នាទី នៅចំណុចដីគោក១កន្លែង ស្ថិតក្នុង ភូមិស្វាហួល ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីចុះបង្រ្កាប បានដកហូតវត្ថុតាង: សង្វៀនជល់មាន់២ , ខ្ទះស្អំមាន់១ , ជញ្ជីងថ្លឹង១ , នាឡិការ១ , ធុងទឹកកក២ , តង់កៅស៊ូ១ , ឡាម១ប្រអប់ អំបោះ២ដុំ សត្វមាន់ឈ្មោល២ក្បាល , ដីខ្សាច់ទ្រចានអាប៉ោង១ និងដកហូតម៉ូតូចំនួន៥គ្រឿង ព្រមទាំងមនុស្ស២នាក់ : ទី១-ឈ្មោះ ហ៊ាន ឃឿត ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក មុខរបរធ្វើស្រែ ។ ២-ឈ្មោះ ខឿន វុធ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិខ្ជាយ ឃុំសសស្តម្ភ ស្រុកពួក ។

ចំពោះសង្វៀនត្រូវនគរបាលដុតកម្ទេចចោលនៅនឹងកន្លែង។

លោក ទេព ពុំសែន អធិការស្រុកពួក បានប្រាប់តាមទូរស័ព្ទនាព្រឹកថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០១៨នេះថា លោកបានសុំគោលការណ៍ថ្នាក់លើដើម្បីអប់រំមនុស្សទាំងពីរនាក់ ដោយសារគាត់ជាអ្នកឈរមើល មិនមែនអ្នកបញ្ជល់មាន់នោះទេ រួចក៏ដោះលែងវិញ ចំណែក ម៉ូតូ៥គ្រឿង សមត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់បន្ត ៕ ប៊ុនរិទ្ធី


ចែករំលែក៖