ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀតបុករបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយួគ្រឿងទៀតបុកបណ្តាលឲ្យរងរបួសធ្ងន់ បាក់ជើងឆ្វេង កាលពីវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

ស្ត្រីរងគ្រោះ ឈ្មោះ ស៊ុ ណាត អាយុ៥០ឆ្នាំ បម្រើការងារ នៅរោងចក្រ សាប្រ៊ីណា ស្នាក់នៅ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិក្រាំងទំនប់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ គាត់ជិះម៉ូតូ ចេញពីផ្ទះឆ្លងផ្លូវជាតិលេខ៤ ពីត្បូងទៅជើង ក្នុងបំណងទៅធ្វើការងារ ខណ:កំពុងឆ្លងផ្លូវ ផុតទៅហើយ បត់ទៅលិច ស្រាប់តែមានម៉ូតូ សេ១២៥មួយគ្រឿង បើកបរក្នុងល្បឿនលឿនពីកើតទៅលិច មកបុកពេញទំហឹង បណ្តាលឲ្យដួលរងរបួស រីឯម៉ូតូបង្ក មិនដួល គ្មានរបួសទេ បានបើករត់គេចខ្លួនទៅបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះ របស់អង្គភាព ៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: ចំណែកម៉ូតូ ក្រុមគ្រួសារយកទៅទុកនៅផ្ទះ ជួសជុលខ្លួនឯង ខណ:ដែលភាគីខាងទៀត គេចទៅចោលបាត់ ៕ សុខាសែនជ័យ


ចែករំលែក៖