ព័ត៌មានទាន់ហេតុការណ៍៖

កំប៉ុង​ហ្គាស​ចាស់ៗ​គួរ​បោះ​ចោល​ទៅ​ ព្រោះ​វា​បាន​បង្ក​ជា​អគ្គិភ័យ​បែប​នេះ​ !

ចែករំលែក៖

ភ្នំពេញ​៖ នៅវេលាម៉ោង១០​៖៣០នាទី​ ថ្ងៃទី​៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ មានករណី​គ្រោះអគ្គិភ័យ​មួយ​ បានកើតឡើងនៅឃ្លាំងទិញលក់អេតចាយ ស្ថិតនៅផ្ទះលេខ៩​ តាមបណ្តោយផ្លូវលេខ១១១៥ ក្រុមទី២ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ច​ បញ្ជាក់​ថា​ ម្ចាស់ឈ្មោះ​ គ្រួច ពិសិដ្ឋ ភេទប្រុស អាយុ៣៦ឆ្នាំ​ មុខរបរ​ទិញលក់អេតចាយ ។

មូលហេតុ​នៃ​គ្រោះ​អគ្គិភ័យ​នេះ​ គឺ​បណ្ដាល​មកពី​ផ្ទុះកំប៉ុងហ្គាស​ ធ្វើឱ្យ​ឆេះបន្ទប់ស្នាក់នៅ​មួយ​កន្លែង​ទំហំ ៥ម៉ែត្រគុណនឹង៦ម៉ែត្រ​និងពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។

អាជ្ញាធរ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ ចំនួន៩គ្រឿង ប្រេីប្រាស់ទឹកអស់៥ឡាន ស្មេីនឹង២០ម៉ែត្រគូប ។

មជ្ឈដ្ឋាន​ជា​ច្រើន​ សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ ម្ចាស់​អាជីវកម្ម​ទាំង​អស់​ សូម​មេត្តា​បោះ​ចោល​ទៅ​ កំប៉ុង​ហ្គាស​ចាស់ៗ​ ព្រោះ​វា​បាន​បង្ក​ជា​អគ្គិភ័យ​បែប​នេះ​ ហើយ​ពេល​ខ្លះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ផងដែរ​ ៕ ចេស្តា


ចែករំលែក៖