ព័ត៌មានទាន់ហេតុការណ៍៖

លោក អូបាម៉ា និងលោក ដូណាល់ ត្រាំ កំពុងតែប្រជែងគ្នាស្វែងរកការគាំទ្រដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិ

ចែករំលែក៖

នៅចុងសប្តាហ៍កន្លងមក ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ និងអតីតប្រធានា ធិបតី បារ៉ាក់ អូបាម៉ា បានខិតខំឃោសនាស្វែងរកសំឡេងគាំទ្រដល់គណបក្សរៀងៗខ្លួន នៅក្នុងការបោះឆ្នោតពាក់កណ្តាល អាណត្តិ។

នៅក្នុងការឃោសនាសម្រាប់បោះឆ្នោតនាថ្ងៃទី៦ ខែវិច្ឆិកា លោក ត្រាំ បានលើក ឡើងពីគោលនយោបាយសំខាន់ៗមួយ ចំនួនរបស់លោក ដើម្បីអំពាវនាវដល់ ពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សសាធារណរដ្ឋ មន្ត្រីគ្រប់គ្រងសំឡេងភាគច្រើន ទាំងក្នុង រដ្ឋសភា និងព្រឹទ្ធសភា។ ចំណែកគណបក្ស ប្រជាធិបតេយ្យវិញ ហាក់បីដូចជាទទួល បានជ័យជម្នះនៅក្នុងការទប់ស្កាត់ព័ត៌មានមិនពិតនៅលើបណ្តាញសង្គម។

នៅលើបណ្តាញសង្គម Twitter ក្រុម ហ៊ុននេះបានសម្រេចលុបគណនីជាង១ មុឺននាក់ដែលអំពាវនាវឲ្យពលរដ្ឋកុំទៅបោះឆ្នោត ហើយបានក្លែងបន្លំជាមនុស្ស របស់គណបក្សប្រជាធិបតេយ្យ ដើម្បី ឃោសនានូវព័ត៌មានមិនពិតក្នុងគោលដៅផ្តល់ផលប្រយោជន៍ដល់គណបក្សកាន់ អំណាច។

នៅក្នុងសកម្មភាពឃោសនាបោះឆ្នោត លោក ត្រាំ បាន លើកឡើងពីគោលនយោបាយតឹងតែងចំពោះជនភៀសខ្លួន។ ចំណែកលោក អូបាម៉ា វិញផ្តោតទៅលើ ច្បាប់រក្សាសុខាភិបាល ដែលជាគោល នយោបាយជួយឲ្យលោកទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០១០។ ជាមួយគ្នានោះដែរ លោក អូបាម៉ា លើកឡើងថា មិនអាចទទួលយកបាននូវការចងគំនុំគ្នា និងបែកបាក់នយោបាយផ្ទៃក្នុងអាមេរិក។

ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិក ដើរតួនាទីយ៉ាងសំខាន់នៅក្នុងគោលនយោបាយដឹកនាំរបស់អាមេរិក។ ប្រសិនបើគណបក្ស ប្រជាធិបតេយ្យទទួលបានសំឡេងគាំទ្រ២៣អាសនៈក្នុងសភានោះ គឺទទួលបានសំឡេងច្រើនជាងគណបក្សសាធារណរដ្ឋ ពេលនោះរដ្ឋាភិបាល របស់លោក ត្រាំ ពិបាកក្នុងការសម្រេច គោលនយោបាយរបស់ខ្លួន ដោយមិន ទទួលបានការគាំទ្រពីសភា។

ជាមួយគ្នានេះ គណបក្សសាធារណ រដ្ឋបង្ហាញក្តីសង្ឃឹមថា នឹងបន្តគ្រប់គ្រង សំឡេងភាគច្រើននៅក្នុងរដ្ឋសភា និង ព្រឹទ្ធសភាដដែល៕ ម៉ែវ សាធី


ចែករំលែក៖