ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខសញ្ញាវាយប្លន់យកម៉ូតូតាមផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ២នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌ ខណ្ឌឫស្សីកែវ សហការគ្នាជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ បានស្រាវជ្រាវចាប់មុខសញ្ញាវាយប្លន់យកម៉ូតូស្មាសវី២នាក់ យកទៅអធិការដ្ឋាន ខណ្ឌឫស្សីកែវដើម្បីសួរនាំ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០៦ និង៤៥នាទីយប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវបេតុង នៅចំណុចបុរីមហាសេដ្ឋស្ថិតនៅក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ម៉ោងប្រហែលជា៧យប់ជនរងគ្រោះគាត់ជាអ្នករត់ម៉ូតូឌុបនៅម្តុំរ៉ារទះភ្លើងផ្លូវទំនប់៧០ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវបានឲ្យដឹងថា នៅមុនពេល ដែលកើតហេតុមានជនសង្ស័យ២នាក់មិនស្គាល់អត្តសញ្ញាណដើរមកធ្វើជាសួរនាំគាត់ រួចម្នាក់ទៀតបានដកដាវសាំម៉ូរៃមកកាប់ទៅលើជនរងគ្រោះចំនួន២កាំបិតបណ្តាលឲ្យរងរបួសយ៉ាងដំណំរួចម្នាក់រត់ចូលក្នុងរ៉ារទះភ្លើងនឹងម្នាក់ទៀតទាញម៉ូតូ ស្មាសវីពាក់ស្លាកលេខ ភ្នំពេញ 1BL-8439 បើកចេញទៅបាត់ស្រមោលម្លន់បាន២ថ្ងៃក៏កម្លាំងជំនាញព្រហ្មទណ្ឌ ខណ្ឌឫស្សីកែវបានស្រាវជ្រាវរកជនសង្ស័យម្នាក់ចាប់បាននៅចំណុចផ្លូវបេតុងក្នុងបុរីមហាសេដ្ឋក៏យកទៅសួរនាំលុះពេលបានប្រហែលជា២ទៅ៣ម៉ោងក្រោយមកបន្ទាប់ពីការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតឈានទៅចាប់បានម្នាក់ទៀតនៅចំណុចបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញក្រោយពេលឃាត់ខ្លួនបានហើយជនសង្ស័យទាំង២អ្នកនោះបានឆ្លើយសារភាពប្រាប់ថាពួកគេពិតជាបានធ្វើសកម្មភាពវាយប្លន់យកម៉ូតីពិតមែនហើយយកទៅបញ្ចាំបានលុយចំនួន200$ ។

ក្រោយពេលកើតហេតុជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់ ៕ ធឿនព្រែកជ័យ


ចែករំលែក៖