ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់ម្នាក់ដែលបង់សំណាញ់បាត់ខ្លួនក្នុងទឹកទន្លេកោះពេជ្ររយ:ពេល១ថ្ងៃ ពេលនេះរកឃើញសពហើយ

ចែករំលែក៖

ភ្នំពេញ៖ កម្មករសំណង់ម្នាក់ ដែលទៅបង់សំណាញ់ហើយលិចក្នុងទឹកទន្លេបាត់ខ្លួន១ថ្ងៃ​នោះ ពេលនេះ រកឃើញសពហើយ ត្រូវបានសាច់ញាតិស្រង់មកដាក់លើគោក រួចទាក់ទងសមត្ថកិច្ចចុះមកពិនិត្យ។

ការបាត់ខ្លួនជនរងគ្រោះ កើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចជិតស្ពាននាគ កោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ឡុង សំណាង អាយុ៣៧ឆ្នាំ មុខរបកម្មករសំណង់ នៅកោះពេជ្រ មានស្រុកកំណើតភូមិបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

តាមប្រពភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា កាលពីម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ គេឃើញមានបុរសជាកម្មករសំណង់មានគ្នា៥នាក់បានកាន់សំណាញ់បង់ត្រីហែលកាត់ដៃទន្លេកោះពេជ្រ នាំគ្នាបង់សំណាញ់តែជាអកុសលត្រូវលង់ទឹកបាត់ខ្លួនមួយថ្ងៃ។

ប្រជាពលរដ្ឋ និងសន្តិសុខកោះពេជ្រ ចេញទូកជួយរុករករហូតឈានដល់ហៅខាងជនជាតិឥស្លាម២ទូកបន្ថែមជួយរុករកតែនៅមិនឃើញ ទើបតែវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ សាកសពជនរងគ្រោះបានផុសអណ្ដែតឡើង ហើយត្រូវបានសាច់ញាតិក៏ក្រុមគ្រួរសានាំគ្នាបានសង់សពមកលើគោកហើយទាក់ទងសមត្ថកិច្ចចុះមកពិនិត្យធ្វើកោសល្យវិច័យរួចក៏ប្រគល់សពឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីទាំងខ្លោចចិត្តបំផុត ៕ ជ្រោយពេជ្រ

ស្ត្រីជាភរិយា និងកូនតូច របស់ជនរងគ្រោះដែលលង់ទឹក


ចែករំលែក៖