ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​កូរ៉េដឹកហ្គាស​ បុកម៉ូតូ MSX ត្រង់ចំណុចផ្លូវបំបែកជាបួនអូសជាប់ក្រោមរថយន្តប្រហែល៥០០ម៉ែត្ររបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក MSX ឌុបគ្នាឆ្លងកាត់ផ្លូវបំបែកជាបួនត្រូវ​រថយន្ត​កូរ៉េ​ធន់តូចមួយគ្រឿងដឹកហ្គាស​ បើកបុកពេញទំហឹង​កៀបម៉ូតូ​ជាប់ក្រោម​រថយន្ត​ អូសជាង៥០០ម៉ែត្រ​បណ្តាល​ឲ្យ​ បុរសម្នាក់​ជា​នាក់​បើក​ម៉ូតូ​រងរបួស​ធ្ងន់​ និង​ម្នាក់ទៀត​រងរបួស​ស្រាល​ ។

ហេតុការណ៍​នេះ​ដែរ​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២២និង​១៥នាទី​យប់​ថ្ងៃ​ទី​៦​ ខែវិច្ឆិកា​ នៅតាមបណ្តោយ​ផ្លូវ​៣៧៤​កែង​និងផ្លូវ​១៧៣​ ស្ថិតក្នុងសង្កាត់​ទួល ស្វាយព្រៃ​២​ខណ្ឌ​ចំការមន​ រាជធានីភ្នំពេញ ។

រថយន្ត​បង្ក​ ជា​ប្រភេទ​រថយន្ត​កូរ៉េ​ដឹកហ្គាស​ធន់​តូច​ ពណ៌​ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ ព្រះ​សីហនុ​ 2A 8375 បើកបរ​ដោយ​បុរស2នាក់​ ចំណែក​ម៉ូតូ​រងគ្រោះ​ម៉ាក​ MSX ពណ៌​ស​លាយ​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1FA:4096 បើកបរ​ដោយ​បុរស​2នាក់ ដូចគ្នា​ រងរបួស​ធ្ងន់​ម្នាក់​ និង​ស្រាលម្នាក់ ។

តាមប្រភពព័ត៌មាន​ពីរ​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យដឹង​ថា ​មុន​កើត​ហេតុ​ គឺ​ ពួក​គាត់​បានជិះម៉ូតូមួយគ្រឿង​ជាមួយ​មិត្តភ័ក្ដិ​តាម​បណ្ដោយ​ផ្លូវ​១៧៣ ទិសដៅ​ពីកើត​ទៅ​លិច​ ពេលមកដល់ចំនុចផ្លូវបំបែកជាបួនស្រាប់​ តែរថយន្ត​បង្ក​ខាង​លើ​ បើក​តាម​ផ្លូវ​៣៧៤​ ឆ្លង​កាត់​ផ្លូវ​១៧៣ទិសដៅ​ពី​ត្បូង​ទៅ​ជើង​មកបុក​ចំពាក់កណ្តា​លផ្លូវ ក៏បុក​ម៉ូតូ​ជនរងគ្រោះ​ពេញ​ទំហឹង​បណ្តាល​ឲ្យ​ប៉ើងអ្នកទាំងពីរបោកផ្ទប់នឹងកញ្ចក់រថយន្ដរងបួសសន្លប់ស្តូកស្តឹង​ និង​ម្នាក់​ទៀត​ រលាត់​ដៃ​ជើង​ចេញ​ឈាម​រងរបួស​ស្រាល​ ចំណែក​ម៉ូតូ​កៀប​ជាប់​ក្រោម​រថយន្តអូសប្រហែល៥០០ម៉ែត្រ​ ខូចខាត​ស្ទើរ​តែ​ទាំង​ស្រុង​ ។ ​

ភ្លាម​ៗបន្ទាប់ពីកើតហេតុជនរងគ្រោះ​ ត្រូវបាន​រថយន្ដសង្គ្រោះ​ គ្លីនិកឯកជន​ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ​ ចំណែកឯ​ម៉ូតូ​រងគ្រោះ​ និងរថយន្តបង្កត្រូវកម្លាំងសមត្ថកិច្ចមូលដ្ធាន​ ប្រគល់ទៅឲ្យ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃស្នងការដ្ធាន​ នរគរបាល​រាជធានីភ្នំពេញ​ វាស់​វែង​ និង​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ភារ៉ា ដង្កោ


ចែករំលែក៖