ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាអស្ចារ្យ ឈុតបវរកញ្ញាចក្រវាលកម្ពុជា ២០១៨

ចែករំលែក៖

ភ្នំពេញ៖ នៅសាល់តែប៉ុន្មានថ្ងៃទៀត ប៉ុណ្ណោះកញ្ញា រឿន ស៊ីណាត និងចេញទៅចូលរួមប្រកួតសម្រស់ក្នុងកម្មវិធីលំដាប់ពិភពលោកមួយគឺកម្មវិធីប្រលងបវរកញ្ញាចក្រវាល២០១៨ (Miss Universe 2018 ) ដែលនឹងប្រព្រឹត្តិទៅនៅប្រទេសថៃ ។ ឈុតតំណាងជាតិរបស់កញ្ញាឯកកម្ពុជាត្រៀមនឹងបញ្ចប់ហើយ ដែលគេពិតជាសរសើរសម្រាប់ឈុតដ៏អស្ចារ្យមួយនេះ ។

កញ្ញារឿន ស៊ីណាត វ័យ២១ឆ្នាំ នឹងក្លាយជាតំណាងឲ្យប្រទេសកម្ពុជា ក៏បានត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតក្នុងកម្មវិធីដ៏ធំមួយនេះដើម្បីធ្វើការប្រកួតប្រជែង និងទទួលបានមកុដមានតម្លៃរាប់ម៉ឺនដុល្លារមិនត្រឹមតែប៉ុណ្ណោះទាំងនេះ ក៏ជាមោទនភាពចំពោះប្រជាជនកម្ពុជាផងដែរ ។ យ៉ាងណាមិញ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា ម៉ូតសម្លៀកបំពាក់បវរកញ្ញាចក្រវាល ដែលត្រៀមប្រកួតនៅក្នុងថ្ងៃខាងមុខនេះត្រូវបានបញ្ចេញជាសាធារណៈហើយ ដែលមានដូចជាមកុដក្បាលនាគ និងគ្រឿងតុបតែងលម្អជាច្រើនទៀត ដែលនឹងដាក់ទៅត្រៀមប្រកួតនៅលើទឹកដីប្រទេសថៃ ។

ក្រោយពីបញ្ចេញឈុតសម្លៀកបំពាក់មួយនេះភ្លាម ក៏មានបណ្តាមហាជនជាច្រើនក៏បានធ្វើការកោតសរសើរយ៉ាងអស់ពីចិត្តនៅពេល ដែលឃើញឈុតមួយនេះ ពិតជាមានភាពលេចធ្លោខ្លាំងមិនថាគ្រឿងលម្អនោះទេ រីឯមកុដវិញក៏កាន់តែចាប់អារម្មណ៍កាន់តែខ្លាំងឡើងថែមទៀត ។

មុនពេល ច្នៃ និងធ្វើវាឡើងទទួលបានភាពស្រស់ស្អាតបែបនេះគឺមានផលលំបាកបែបណានោះទេ ។ នេះបើតាមកាមការបញ្ជាក់របស់អ្នកនាងស្រីមុំ ដែលជាអ្នកគ្រប់គ្រងទូទៅនៅក្នុងហាងកាត់ដេរMadam Boutiques Amy ដែលទទួលបានឱកាសរៀបចំច្នៃម៉ូតសម្លៀកបំពាក់ដ៏ប្រណីតមួយនេះឡើង ។ អ្នកស្រីថាក្រុមការងារបានប្រើប្រាស់ពេលវេលានៅក្នុងការស្រាវជ្រាវយ៉ាងម៉ត់ចត់ និងធ្វើវាឡើងគឺយូររហូតដល់ជាង២ខែមុនពេលចាប់ផ្តើមច្នៃវាឡើង ។

អ្នកស្រីថា ក្រៅពីស្រស់ស្អាតឈុតតំណាងជាតិមួយនេះគឺពិតជាបង្កប់ដោយអត្ថន័យជ្រាលជ្រៅគឺជាព្រះរាជាណាចក្រដ៏សម្បូរបែបដោយសម្បត្តិវប្បធម៌ធនធានធម្មជាតិនៅតំបន់អាស៊ីអាគ្នេយ៍ទឹកដីនេះបានផ្តើមចេញពីក្សត្រីអំបូរនាគដំបួងបង្អស់ ដែលបានសោយរាជ្យនៅលើទឹកដីសុវណ្ណាភូមិនេះក្នុងស.តទី១ ។ ព្រះនាង លីវយី ឬ សោមា បានអភិសេកជាមួយនឹងព្រះថោង ដូចនេះហើយ ប្រទេសកម្ពុជាក៏បានចាប់ផ្តើមមានសន្តិវង្ស ឬរាជវង្សដំបូងក្នុងរជ្ជកាលព្រះអង្គបានកើតនូវទំនៀមទម្លាប់ប្រពៃណី សាសនា ភាសា អ្នកប្រាជ្ញាអក្សរសាស្រ្ត និងគោរពលិទ្ធិមាតាប្រជាធិតេយ្យមកមេជាធំ ។

ឈុតនៃគ្រឿងលម្អកាយ ដែលបានធ្វើអស់រយៈពេលជាច្រើនខែនោះ គឺមានអត្ថន័យយ៉ាងដូចជា «ម្កុជក្បាំងនាគ» ជានិម្មិតរូបនៃភាពត្រជាក់ត្រជុំ ទម្រង់សម្លៀកបំពាក់ តាមបែបសម័យកណ្តាល សតវត្សរ៍ទី១៥ ដល់ទី១៨ ផែនទី ដែលមានទម្រង់ពណ៌ទង់ នៃព្រះរាជាណាចក្រកម្ពុជា អមនឹងចម្លាក់អង្គរតំណាងឲ្យ ជាតិ សាសនា ព្រះមហាក្សត្រ និងអរិយធម៌ដល់កំពូលនៃស្ថាបត្យកម្មខ្មែរនាអតីតកាល ។

ស្បៃវែងដណ្តប់កាយជាទង់ខ្មែរអម ដោយទេពរក្សាគ្រិះនគរជាប់នៃជាយស្បៃបង្ហាញឲ្យឃើញដល់កូនខ្មែរគ្រប់ៗរូប ចេះស្រឡាញ់ ចេះថែរក្សារាល់អ្វី ដែលជាសម្បត្តិនៃជនរួមជាតិ» ។ ដោយក្នុងនោះ អ្នកនាងស្រីមុំបានរៀបរាប់យ៉ាងដូច្នោះថា ការធ្វើម៉ូដនេះឡើង គឺប្រើប្រាស់ពេលវេលានៅក្នុងការស្រាវជ្រាវយ៉ាងម៉ត់ចត់ និងធ្វើវាឡើងគឺយូររហូតដល់២ខែជាងឯណោះ ។

បន្ទាប់ពីស្រាវជ្រាវរួច ពួកគេក៏បានធ្វើមកុដ និងគ្រឿងលម្អផ្សេងៗ ដែលគ្រឿងទាំងនេះបានច្នៃឡើងពី«ខ្មុក»ទាំងអស់ដូច្នោះហើយទើបធ្វើឲ្យគ្រឿងទាំងនេះមានគុណភាពល្អជាងមុន ។ ចំណែកឯការច្នៃឡើងវិញគឺត្រូវប្រើប្រាស់មនុស្សច្រើននាក់ដើម្បីធ្វើការជាក្រុម ដែលមានការបែកចែកគ្នាទៅតាមជំនាញរៀងៗខ្លួនទើបធ្វើឲ្យការច្នៃនៃម៉ូដសម្លៀកបំពាក់បរវរកញ្ញាកម្ពុជាយើងមានភាពស្រស់ស្អាត និងទាក់ទាញទោះបីជាមិនទាន់បានគ្រងនៅលើខ្លួនយ៉ាងណាក្តី ។ គ្រឿងលម្អ និងសម្លៀកបំពាក់តំណាងជាតិទាំងនេះបានច្នៃឡើងអស់តម្លៃជាង៣០០០ដុល្លារអាមេរិក ។

គួរបញ្ជាក់ដែរថាឈុតតំណាងជាតិ ដែលកញ្ញាឯករឿនស៊ីណាតត្រៀមគ្រងទៅប្រកួតបវរកញ្ញាចក្រវាលនៅទីក្រុងបាងកក ប្រទសថៃនាថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៨ខាងមុខនេះជិតរូចរាល់ជាស្ថាពរហើយ ។ ឈុតនេះរចនាដោយហាងMadam Boutiques Amy ។ ទោះយ៉ាងណាឈុតតំណាងជាតិសម្រាប់បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨នេះពុំទាន់ត្រូវបានទម្លាយឈ្មោះឲ្យដឹងនៅឡើយទេ៕ វឌ្ឍនា


ចែករំលែក៖