ព័ត៌មានទាន់ហេតុការណ៍៖

មុខ​សញ្ញា​ឆក់​ដ៏​សកម្ម​​​ក្នុងរាជធានីភ្នំពេញម្នាក់អស់លក្ខណ៍ក្រោមកណ្តាប់ដៃ ព្រហ្មទណ្ឌខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ​ ​៖ បក្ខ​ពួក​មុខ​សញ្ញា​ចោរ​ឆក់​ដ៏​សកម្ម​ក្នុង​រាជ​ធានី​ភ្នំពេញ​ម្នាក់​ ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាល​ខណ្ឌ​ ដូនពេញ​ប្រដេញ​ស្ទាក់​ចាប់​បាន​​ ​កាល​ពី​វេលា​ម៉ោង​១និង​៣៥នាទី​រសៀល​ ​ថ្ងៃ​ទី​៩ ខែ​វិច្ចិកា ​ឆ្នាំ​ ​២០១៨ ។

សមត្ថ​កិច្ច​បាន​ឲ្យ​ដឹង​ថា​ ​ជន​សង្ស័យ​មាន​បក្ខ​ពួក​ប្រមាណ​២-៣នាក់​ ​តែង​តែ​ចេញ​ធ្វើ​សកម្មភាព​ឆក់​ ​គ្រឿង​អលង្ការ​ ​កាបូប​លុយ​ ​ទូរស័ព្ទ​របស់​ប្រជា​ពលរដ្ឋ​តាម​ដង​ផ្លូវ​ជា​ញឹ​ក​ញាប់​ ​ហើយ​សមត្ថ​កិច្ច​មិន​ ​ដែល​ចាប់​បាន​ឡើយ​ ​។ រហូត​មក​ដល់​ពេល​នេះ​ ​កម្លាំង​សមត្ថ​កិច្ច​នគរបាល​ខណ្ឌដូនពេញ​ ​ប្រទះ​ឃើញ​ ​ក៏​ប្រដេញ​ស្ទាក់​ចាប់​បាន​ម្នាក់​ ​។ ពេល​នេះ​កំពុង​ស្រាវជ្រាវ​ស្វែង​រក​បក្ខ​ពួក​ក្រុម​ជន​សង្ស័យ​បន្ត​ទៀត​ ​៕ ស រស្មី


ចែករំលែក៖