ប្រធានាធិបតីស្រីលង្កា លោក Maitrripala Sirisena កាលពីថ្ងៃទី៩ ខែវិច្ឆិកា បានសម្រេចរំលាយរដ្ឋសភាដើម្បីត្រៀមបោះឆ្នោតជាថ្មី។
ការប្រកាសរំលាយរដ្ឋសភាមានប្រសិទ្ធភាពភ្លាមៗនៅយប់ថ្ងៃទី៩ ខែវិច្ឆិកា។ ការសម្រេចនោះមានន័យថា សភាស្រីលង្កា នឹងត្រូវរៀបចំបោះឆ្នោតក្នុងអំឡុងខែមករាឬខែកម្ភៈ ឆ្នាំ២០១៩។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា សកម្មភាពខាងលើរបស់ប្រធានាធិបតីស្រីលង្កា នឹងធ្វើឲ្យស្ថានភាពនយោបាយក្នុងប្រទេសនេះកាន់តែស្មុគស្មាញថែមទៀត។ វិបត្តិនយោបាយកន្លងមកនៅក្នុងប្រទេសស្រីលង្កា កើតឡើងក្រោយការសម្រេចរបស់ប្រធានាធិបតី Sirisena ស្តីពីការតែងតាំង អតីតប្រធានាធិបតី Mahinda Rajapakse ធ្វើជានាយករដ្ឋមន្ត្រី ជំនួសលោក Rani Wickremesinghe។
មានបាតុកម្មជាច្រើនបានកើតឡើងទាក់ទាញពលរដ្ឋរាបពាន់នាក់ចូលរួមនៅក្នុងរដ្ឋធានី Colombo ប្រទេសស្រីលង្កាដើម្បីបង្ហាញការប្រឆាំងនឹងនាយករដ្ឋមន្ត្រីថ្មី និងបង្ហាញការគាំទ្រដល់នាយករដ្ឋមន្ត្រីដែលត្រូវគេដកតំណែង។
វិបត្តិនយោបាយខាងលើបានធ្វើឲ្យជប៉ុន និងអាមេរិក បង្កកប្រាក់ជំនួយជាង១ពាន់លានដុល្លារដល់ប្រទេសនេះ។ សហគមន៍អឺរ៉ុបក៏បានព្រមានលុបចោលការលើកលែងពន្ធនាំចូលដល់ប្រទេសនេះផងដែរ ពាក់ព័ន្ធនឹងវិបត្តិខាងលើ៕ ម៉ែវ សាធី