ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន ៖ ថ្ងៃនេះ ខ្ញុំបានឃើញវីដេអូមួយ ដែលគេបានបង្ហោះតាម​ YouTube អំពី​ ជនពាលសម​ រង្សីសរសេរក្នុង​ Facebook បបួលខ្ញុំភ្នាល់​អំពីការដោះលែង​ កឹម​ សុខា

ចែករំលែក៖

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា ៖

«ថ្ងៃនេះ ខ្ញុំបានឃើញវីដេអូមួយ ដែលគេបានបង្ហោះតាម​ YouTube អំពី​ ជនពាលសម​ រង្សីដែលបានសរសេរក្នុង​ Facebook បបួលខ្ញុំភ្នាល់​អំពីការដោះលែង​ កឹម​ សុខា។ ការបកស្រាយក្នុង​វីដេអូឃ្លីបនេះគឺបានបង្ហាញនូវហេតុផលត្រឹមត្រូវខាងផ្លូវច្បាប់ដែលខ្ញុំបាននិយាយទាក់ទងជាមួយដែនសមត្ថកិច្ចរបស់នាយករដ្ឋមន្ត្រីដែលគ្មានចំណុចណាមួយបំពានដល់សមត្ថកិច្ចរបស់តុលាការទាល់តែសោះ។​ នាយករដ្ឋមន្ត្រីពុំមានសិទ្ធស្នើសុំលើកលែងទោសអោយអ្នកដែលមិនទាន់បានកាត់ទោសឬសាលក្រមមិនទាន់ចូលស្ថាពរនោះទេ(ទោះសេះដុះស្នែងក៏មិនកើតឡើងទេ)។

យោងតាមច្បាប់ជាធរមានទោះ១០០០ឆ្នាំទៀតក៍មិនអាចកើតបានដែរកុំថាឡើយត្រឹមសេះដុះស្នែង។ តែមនុស្សដែលចូលចិត្តវាយប្រហារខ្ញុំគេអត់ចេះស្តាប់និងសិក្សាពីសំដីដែលបង្កប់ដោយន័យនយោបាយនិងផ្លូវច្បាប់ដែលខ្ញុំបាននិយាយនោះទេដូចនេះទើបគេរៀបអន្ទាក់ដាក់ខ្ញុំ ពេលនេះគេដើរជាន់អន្ទាក់ខ្លួនឯងហើយ។ ដោយសារការភ្នាល់លើកនេះជាការភ្នាល់ដាក់ជិវិតនយោបាយដែលអ្នកបបួលខ្ញុំភ្នាល់គឺជាជនពាលខាងនយោបាយដូចនេះតម្រូវអោយខ្ញុំត្រូវមានភស្តុតាងនិងសូមស្នើអោយមេធាវីខ្ញុំរក្សាទុកភស្តុតាងនេះតាមផ្លូវច្បាប់។

វីដេអូឃ្លីបនេះ​ ខ្ញុំនឹងបង្ហោះក្នុង​ Facebook ខ្ញុំរហូតដល់ថ្ងៃទី​ ៣​ ខែ​មិនា​ ឆ្នាំ២០១៩​ ហើយនៅពេលនោះតើនឹងមានអ្វីកើតឡើងដូច​ដែលជនពាលនេះបានបបួលខ្ញុំភ្នាល់នៅក្នុង​ Facebook គាត់មែនឬអត់»៕


ចែករំលែក៖