អ្នកនឹងមិនអាចមើលរឿង Stranger Things នៅលើ Nintendo Wii ទេ។ ក្រុមហ៊ុន Netflix បានផ្ញើអ៊ីមែលទៅអ្នកប្រើប្រាស់ ថាក្រុមហ៊ុន Nintendo នឹងត្រូវបិទសេវាកម្ម video streaming ទាំងអស់សម្រាប់ console បន្ទាប់ពីថ្ងៃទី 31 ខែមករាឆ្នាំ 2019 ។
សេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន Netflix បានបង្ហាញថាក្រុមហ៊ុន Nintendo នឹងផ្អាកសេវាកម្មស្ទ្រីមទាំងអស់សម្រាប់ឧបករណ៍នេះ ហើយនេះមានន័យថា Amazon Prime និង Hulu ក៏មិនអាចប្រើប្រាស់នៅលើconsoleដែរ។ Wii ត្រូវបានគេលក់នៅចន្លោះឆ្នាំ 2005 និងឆ្នាំ 2011 មុនពេលចាក់ផ្សាយវីដេអូពិតប្រាកដជាមួយអ្នកប្រើប្រាស់ហើយមុនពេលដែលសេវាកម្មជាច្រើនដូចជាក្រុមហ៊ុន Hulu និង Amazon Prime ត្រូវបានចាប់ផ្តើម។
ការបិទនេះភ្ជាប់មកជាមួយការប្រកាសរបស់ក្រុមហ៊ុន Nintendo ថាវានឹងបិទ Wii Shop Channel ដែលជាគេហទំព័ររបស់ខ្លួន ដើម្បីទាញយកហ្គេមនិម្មិតនៅថ្ងៃទី 30 ខែមករាឆ្នាំ 2019 ។ ខណៈពេលដែល Nintendo Switch មិនបានបញ្ជូនជាមួយកម្មវិធីស្ទ្រីម ណាមួយនៅពេលវាបានបើកដំណើរការកាលពីឆ្នាំមុន, Hulu បានមកដល់កាលពីចុងឆ្នាំមុនហើយត្រូវបានធ្វើឡើងតាម YouTube កាលពីសប្ដាហ៍មុន ៕ ហេង លក្ខិណា