ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កំពុងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងៗ នៅប្រទេសសិង្ហបុរី រយៈពេល៣ថ្ងៃ(១៣-១៥) វិច្ឆិកា ឆ្នាំ២០១៨ ។
សម្តេចតេជោបានថ្លែង « ថ្ងៃនេះខ្ញុំនឹងដឹកនាំគណ:ប្រតិភូទៅ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងៗនៅក្នុង ប្រទេសសិង្ហបុរីរយ:ពេល៣ថ្ងៃ ចាប់ពី ថ្ងៃទី១៣ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ២០១៨។
ទោះបីខ្ញុំចេញបំពេញបេសកកម្មនៅក្រៅប្រទេសក្ដី តែខ្ញុំតែងតែនឹករលឹកដល់បងប្អូន កូនក្មួយគ្រប់ទីកន្លែងទាំងអស់។
សូមជូនពរ បងប្អូនជនរួមជាតិ មានសុខភាពល្អ និង សុភមង្គលគ្រប់ក្រុមគ្រួសារកុំបីខាន» ៕