ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិឡាវពីរនាក់ ផឹកស៊ីស្រវឹងជោកជាំ ទាស់ពាក្យ បង្កហិង្សា ម្នាក់ដេកពេទ្យ ម្នាក់ជាប់ខ្នោះ

ចែករំលែក៖

ខេត្តរតនគិរី ៖ យុវជនពីរនាក់ នាំគ្នាផឹកសុីដល់ស្រវឹងជោកជាំខ្លាំង បង្កទំនាស់ទាស់ពាក្យសំដី កើតជាអំពើហិង្សាយ៉ាងធ្ងន់ធ្ងរ ម្នាក់ដេកពេទ្យ ម្នាក់ទៀត់ ជាប់ខ្នោះរបស់សមត្ថកិច្ច ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះឈ្មោះម៉ាង ថាវី ក្នុងភូមិបាក់កែ ឃុំវើុនសៃ ស្រុកវើុនសៃ ខេត្តរតនគិរី ។

ជនរងគ្រោះឈ្មោះ តាប់ ហ្វយ ភេទប្រុស អាយុ២៣ឆ្នាំជនជាតិឡាវ មុខរបរធ្វើស្រែ ។ រីឯជនសង្ស័យឈ្មោះអាត នី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិឡាវ មុខរបរធ្វើស្រែ អ្នកទាំង២ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។

មុនកើតហេតុពួកបរបួលគ្នាផឹកស្រាលុះដល់ស្រវឹងខ្លាំង ក៏ទាស់ពាក្យសំដីគ្នាក៏កើតជាអំពើហិង្សាតែម្តង ។

ជនសង្ស័យត្រូវបានសមត្ថកិច្ច នឃាត់ខ្លួននៅអធិការដ្ឋានដើម្បីបំពេញបែបបទបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតានីតិវិធី៕ ជីវន្ត័


ចែករំលែក៖