ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះ១ខ្នងធំក្លាយជាផេះរយះតែពេល១ពព្រិចភ្នែក

ចែករំលែក៖

ខេត្តកំពង់ធំ៖ អគ្គិភ័យឆាបឆេះផ្ទះ១ខ្នង កាលពីវេលាម៉ោង១និង៤០នាទីរំលង អធ្រាត្រឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិសុភមង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ឌុល ណាត ភេទប្រុស អាយុ៤៥ឆ្នាំ ។ ផ្ទះដែលត្រូវភ្លើងឆេះមានទំហំ១១ម៉ែត្រគុណ៦ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់់ក្បឿង ។ ឆេះទាំងស្រុង, ឆេះស្រូវចំនួន២០ថាំង ម៉ូតូចំនួន០២គ្រឿង ម៉ាកWAVE និងឆេះសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយឆាបសាំង១កាន និងម៉ាស៊ូត១កានរួចរាលដាលឆាបឆេះតែម្តង ។

កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកសន្ទុកបានចេញរថយន្តអគ្គិភ័យចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត ស្មើនឹង៨ម៉ែត្រគុប មានកម្លាំងចុះអន្តរាគន៍ចំនួន០៧ ។

ហេតុការណ៍នេះ មិនបង្កឲ្យមានរងរបួសមនុស្ស និងរាលដាលដល់អ្នកជិតខាងឡើយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖